ខ្សឹបដាក់ត្រចៀក៖ អាងខ្នងប្រធានក្រុមការងារថ្នាក់ជាតិលោកប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ជិះសេះលែងដៃ

ចែករំលែក៖

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានខ្សឹបខ្សៀវគ្នាថា បើទោះបីជាកាសែតចុះផ្សាយយ៉ាងណាក៏ទៅមិនរួចដែរ ព្រោះលោកប្រធានមន្ទីរ លី សុភា មាន ខ្នងបង្អែករឹងមាំតាំងពីនៅជាមន្ត្រីមន្ទីរសង្គមកិច្ចខេត្តសៀមរាបឯណោះមកម្ល៉េះ។ លោក មានឥទ្ធិពលដោយសារតែប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ជាខ្នងបង្អែក។ ដូច្នេះសូម្បីតែរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្នក៏ត្រូវតែយល់មុខលោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់នោះដែរ។ ដោយសារតែអាងឥទ្ធិពលនេះហើយ ទើបលោក លី សុភា អាចប្រព្រឹត្តអំពើពុករលួយបានតាមចិត្ត ។

ប្រភពបានឲ្យដឹងថា គ្រាន់តែបញ្ហាក្បៀសទឹកប្រាក់សម្រាប់ចំណូលចំណាយនៅ ក្នុងមន្ទីរមួយឆ្នាំៗលោក លី សុធា អាចសល់ប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ការកិបកេងថវិកានៅ តាមជំពូកផ្សេងៗក៏ដូចជាការបំប៉ោងតួលេខសម្រាប់ទិញសម្ភារក៏ដូចជាការកសាង ហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរគឺអាចកិបកេងប្រាក់បានរាប់សិបលានរៀល។ ជាងនេះទៅ ទៀតអំពើពុករលួយរបស់លោកប្រធានមន្ទីរមិនបានចែករំលែកឲ្យមន្ត្រីក្រោមឱវាទ បានរស់ផងទេ ពោលគឺលោកលេបត្របាក់តែម្នាក់ឯងដោយមិនគិតខ្វល់ពីការខ្វះខាត របស់មន្ត្រីក្រោមឱវាទនោះឡើយ។ មិនតែប៉ុណ្ណោះថែមទាំងស៊ីពីលើមន្ត្រីតូចតាចនោះទៀតផង។ ចំណុចដែលស៊ីពីលើកូនចៅនេះហើយ ទើបធ្វើឲ្យព័ត៌មានស្តីអំពីអំពើពុក រលួយចេះតែត្រូវបានលាតត្រដាង ។

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលកវិជ្ជាជីវៈខេត្តពោធិ៍សាត់មិនរំពឹងថា ថ្នាក់ដឹកនាំក្រសួងការងារមានវិធានការចំពោះលោកប្រធានមន្ទីរម្នាក់នេះទេ។ គ្មាន វិធានការក៏ព្រោះតែគេយល់ថា ឥទ្ធិពលរបស់លោកប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តពោធិ៍សាត់បានជួយរាំងខ្ទប់ការប៉ុនប៉ងធ្វើអធិការកិច្ច ឬស្រាវជ្រាវរកអំពើ ពុករលួយនៅក្នុងមន្ទីរមួយនេះ។ ផ្ទុយទៅវិញអ្នកដែលទម្លាយព័ត៌មានអំពីអំពើពុករលួយ នៅក្នុងមន្ទីរការងារកំពុងតែភ័យខ្លួនទៅវិញ។ ដូច្នេះហើយបានជាក្រុមមន្ត្រីនៃមន្ទីរការងារខេត្តពោធិ៍សាត់បានត្រឹមតែដើរគ្រវីក្បាលខ្សឹបខ្សៀវគ្នាតាមរោងកាហ្វេ ៕

...

d34tr-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print