នាយករដ្ឋមន្ត្រីអង់គ្លេសចុះហត្ថលេខាលើច្បាប់ស្តីពីដំណើរការមាត្រា៥០ចាប់ផ្តើមចាកចេញពីអឺរ៉ុប

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខា លើ លិខិតមួយច្បាប់ ដើម្បីដំណើរការ មាត្រា ៥០នៃសន្ធិសញ្ញា Lisbon គឺជាការចាប់ ផ្តើមនៃដំណើរ ចាកចេញពីអឺរ៉ុប ជាផ្លូវការ ឬហៅថា Brexit។

ជាមួយការចុះហត្ថលេខាខាងលើ ដំណើរចាកចេញពីអឺរ៉ុប នឹងត្រូវចាប់ផ្តើម ក្រោយពេល ពលរដ្ឋអង់គ្លេសបានសម្រេចបោះឆ្នោតគាំទ្រ ចាកចេញពីអឺរ៉ុប។ នៅក្នុង លិខិតខាងលើ តំណាង អចិន្ត្រៃយ៍ របស់ អង់គ្លេសនៅអឺរ៉ុប លោក Time Barrow នឹងបញ្ជូនទៅកាន់ប្រធានគណៈកម្មាធិការអឺរ៉ុប Donald Tusk នៅវេលាម៉ោង ១៨និង ៣០នាទីថ្ងៃទី២៩ខែមីនា ដែលជាលិខិតផ្តាច់ទំនាក់ទំនងជាផ្លូវការ រវាងអង់គ្លេសនឹង អឺរ៉ុប។

ក្រោយពេលចុះហត្ថលេខា លោកស្រី May បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធាន សហគមន៍អឺរ៉ុប Donald Tusk និងអធិការបតីអាល្លឺម៉ង អេនហ្គែលឡា ម៉ាគែល។តាមនាយកខុន្ទការល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា ជំនួបពិភាក្សា នោះ មេដឹកនាំទាំង២បានព្រមព្រៀងគ្នាថា «អឺរ៉ុបនឹងខ្លាំងក្លា ជាងមុន ហើយអង់គ្លេស ក៏នៅតែជា សម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អឺរ៉ុបដែលគួរឲ្យទុកចិត្តដដែល។

នៅព្រឹកថ្ងៃទី២៩ខែមីនា នាយករដ្ឋ មន្ត្រីអង់គ្លេស បាន ដឹកនាំកិច្ចប្រជុំ គណៈ រដ្ឋមន្ត្រី ហើយនឹងថ្លែងសុន្ទរកថា នៅក្នុង សភា ពីដំណើរការចាកចេញពីអឺរ៉ុបនោះ ផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រីបានសន្យាថាការចាកចេញពីអុឺរ៉ុប នឹងនាំមកនូវ ផលប្រយោជន៍ ដល់ពលរដ្ឋអង់គ្លេសគ្រប់ រូប៕

president english (2) president english (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print