គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប់រួមលាឈប់ក្រោយចាញ់អូស្រ្តាលី

ចែករំលែក៖

លោក Mahdi Ali បានសម្រេចចិត្តលាឈប់ពីតំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប់រួមបន្ទាប់កូនក្រុមរបស់គាត់ ប្រកួតចាញ់ក្រុមជម្រើសជាតិអូស្រ្តាលី ដោយលទ្ធផល 2-0 នៅក្នុងកម្មវិធីជម្រុះ World Cup ក្នុងតំបន់អាស៊ី ។

បរាជ័យនេះបានធ្វើឲ្យក្រុមជម្រើសជាតិអារ៉ាប់រួមនៅពីក្រោយក្រុមកំពូលតារាង អូស្រ្តាលីរហូតដល់ទៅ៤ពិន្ទុ ហើយក្រុមអារ៉ាប់រួមប្រហែលជាពិបាកនឹងទទួលបានកៅអីទៅលេងWorld Cup ក្នុងប្រទេសរុស្ស៊ី នៅឆ្នាំ២០១៨ណាស់។

គ្រូបង្វឹកវ័យ៥១ឆ្នាំលោក Mahdi Ali បាននិយាយក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីការប្រកួតចប់ថា “ដល់ពេលដែល ខ្ញុំត្រូវចាកចេញហើយ។ ខ្ញុំបានលាឈប់ មុនពេលប្រកួតជាមួយនឹងក្រុមជម្រើស ជាតិអុីរ៉ាក់ ប៉ុន្តែសហព័ន្ធបាល់ទាត់បានស្នើឲ្យខ្ញុំនៅបន្ត។ ក្នុងរយៈពេល៥ឆ្នាំនេះខ្ញុំ បានខិតខំអស់ពីសមត្ថភាពហើយ” ។

គួរបញ្ជាក់ថា Mahdi Ali បានដឹកនាំ ក្រុមជម្រើសជាតិអារ៉ាប់រួមតាំងពីឆ្នាំ២០១២ ហើយក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិវ័យផ្សេងគ្នាចំនួន៤ក្រុម។ គាត់បានដឹកនាំក្រុម ឈុតធំអារ៉ាប់រួមឈ្នះជើងឯកអាស៊ី Cup លើក្រុមជម្រើសជាតិជប៉ុនដោយបាល់ប៉េណាល់ទីក្នុងឆ្នាំ២០១៥ ៕ ដេវីត

...

Mahdi-Ali-UAE-coach

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print