សាក្សីរៀបរាប់ពីការសម្លាប់មនុស្សនិងលក្ខខណ្ឌការងារដ៏លំបាកនៅការដ្ឋានការងារទំនប់ត្រញំងថ្ម

ចែករំលែក៖

ភ្នំពេញ៖ សាក្សីបានថ្លែងប្រាប់អង្គ ជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរ ក្រហមនៅក្នុងសវនាការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះថា លោកបាន ឃើញសាកសពពលករជាច្រើននៅពេលលោកលើកដីនៅការដ្ឋានធ្វើទំនប់ ត្រញំងថ្ម ។ លោក តក់ ប៊ុយ អតីតជា ប្រធានកងតូចនៃពលករកងចល័តនៅ ការដ្ឋាននេះបានថ្លែងថាសាកសពមាន ច្រើននៅលើខ្នងទំនប់ និងខាងក្រោម ទំនប់និងនៅតំបន់ផ្សេងៗទៀត ។

khmerrouge-1

បើតាមសាក្សីក្រុមខ្មែរក្រហមបានសម្លាប់ពលករនៅពេលយប់ ហើយអ្នក ដែលកាចសាហាវជាងគេគឺអ្នកគ្រប់ គ្រងការដ្ឋាននេះឈ្នោះវ៉ាល់ដែលក្រោយមកកម្មាភិបាលខ្មែរក្រហមភូមិភាគ ពាយព្យរូបនេះត្រូវបានកម្មាភិបាលមកពីភូមិភាគនិរតីចាប់ខ្លួន និងក្រោយ មកសម្លាប់ចោល ។ ប៉ុន្ដែលោកបានថ្លែង ថា លោកមិនដែលបានឃើញក្រុមខ្មែរ ក្រហមសម្លាប់មនុស្សដោយផ្ទាល់ទេ ។
លោក តក់ ប៊ុយ បានថ្លែងថា មនុស្ស ខ្លះក្រៅកងរបស់លោកបានបាត់ខ្លួនរហូត បន្ទាប់ពីគេដកពីអង្គភាពមួយទៅអង្គ ភាពមួយឬពីកន្លែងធ្វើការមួយទៅកន្លែងមួយទៀត ។ សាក្សីរូបនេះក៏បានមានការ ចាប់ខ្លួនទៅលើប្រជាជនចិន និងវៀត ណាម ហើយបានផ្លាស់ទីពីកន្លែងមួយទៅ កន្លែងមួយទៀត ហើយបានបាត់ខ្លួន ។

បន្ទាប់ពីបញ្ចប់ការស្ដាប់សក្ខីកម្មរបស់លោកតក់ ប៊ុយ អង្គជំនុំជម្រះសាលា ដំបូងបានស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបទៀតគឺអ្នកស្រី យីង ឡៃសូវ ដែលជា សមាជិកនៃក្រុមកងចល័តស្ដ្រីនៅការ ដ្ឋានការងារទំនប់ត្រញំងថ្ម ។ អ្នកស្រីបាន ថ្លែងប្រាប់អង្គជំនុំជម្រះអំពីលក្ខខណ្ឌការងារដ៏លំបាកការធ្វើការងារដោយបង្ខំ គ្មានអាហារហូបគ្រប់គ្រាន់ និងគ្មាន អនាម័យដែលពលករនៅក្នុងការដ្ឋាន នេះទទួល ។

លោក នេត្រ ភក្ដ្រា មន្ដ្រីនាំពាក្យនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងថាចាប់តាំងពីបើកសវនាការសួរដេញដោលលើអង្គហេតុការដ្ឋាន ការងារទំនប់ត្រញំងថ្មនៅ ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៥រហូតមកទល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ អង្គជំនុំជម្រះ សាលដំបូងបានស្ដាប់ការផ្ដល់សក្ខីកម្ម ដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីចំនួន៨ រូបហើយ ។

តាមការគ្រោងទុកអង្គជំនុំ ជម្រះសាលាដំបូងនឹងស្ដាប់ការផ្ដល់សក្ខីកម្មសាក្សីដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១១រូបទាក់ទងនឹងអង្គហេតុការដ្ឋានទំនប់ត្រញំងថ្ម ដែលជាការដ្ឋានការងារទី៣ និងចុងក្រោយដែលត្រូវបានលើកមកសួរដេញដោលពាក់ព័ន្ធនឹងការដ្ឋានការងារក្នុងការជំនុំជម្រះក្ដីលើសំណុំរឿង០០២/ ០២ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវសំផន ៕

khmerrouge-2

...

khmerrouge-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print