កម្មករសំណង់២នាក់រងនូវការស្រូបចរន្តអគ្គិសនីខ្សែកាប្លិ៍ ខណៈលើកដែកក្បែរ

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្មករសំណង់២នាក់បានរងនូវចរន្តអគ្គិសនីឆក់ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ដោយ សារបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា ខណៈកំពុងបំពេញការងារលើកដែកថ្នាំងអំពៅសម្រាប់ចាក់ប្លង់សេ ក៏ត្រូវ ស្រូបចរន្តអគ្គីសនីខ្សែកាប្លិ៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ឈ្មោះសូត្រ សយ ភេទប្រុស  ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះ ប្រុក លន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និង មានទីលំនៅៗភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល , ២-ឈ្មោះ មឿន លី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករសំណង់ និងមានទីលំនៅភូមិគោកល្វាង ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សាក្សីបាននិយាយឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើជាកម្មករសំណង់ ហើយបានមកបំពេញការងារនៅ ចំណុចផ្ទះឈ្មោះ សូត្រ សយ នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល អស់រយៈពេល២ខែ មកហើយ ។ លុះមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះទាំង២បានលើកដែកថ្នាំអំពៅ១០លី ដើម្បី រៀបចំចាក់ប្លង់សេ ។ ប៉ុន្តែភ្លាមនោះក៏ស្រូបចរន្តអគ្គីសនីខ្សែកាប្លិ៍ជា មួយដែកថ្នាំងអំពៅ បណ្តាលអោយឆក់ តែត្រូវ បានមេការ និងម្ចាស់ផ្ទះជួយសង្គ្រោះយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកោះធំបានទាន់ពេលវេលា ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់បានដឹងខ្លួនវិញហើយ មិនបណ្តាលឲ្យគ្រោះថ្នាក់បាត់បង់ជីវិតនោះឡើយ ៕ ស្អាងជ័យ

...

Kandal-1 Kandal-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print