អាជ្ញាធររាជធានី ឯកភាពចុះMOUជាមួយធនាគារឯកជន«វីង»សម្រាប់ប្រើប្រាស់សេវារថយន្ដក្រុង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខា (MOU)  លើកិច្ចសន្យាស្តីពីការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង រវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកជន វីង ខេមបូឌា លីមីតធីត នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។

ដំណើរការគិតប្រាក់តាម វីង សម្រាប់ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ចំណូលផងដែរ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាសាធារណៈរថយន្តក្រុង ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ទៅថ្ងៃអនាគត អាជ្ញាធររាជធានីភ្នំពេញ និងពង្រីកសេវាបង់ប្រាក់តាមវីង នៅច្រកចេញចូលតែមួយតាមបណ្ដាខណ្ឌទាំង១២ និងនៅរដ្ឋបាលរាជធានីភ្នំពេញ។

លោកបន្ដថា ការចាប់ដៃគូរជាមួយធនាគារឯកជន វីង នេះជៀសវាងអំពើពុករលូយនៅតាមអង្គភាព ស្ថាប័ន ដែលកំពុងប្រតិបត្ដិដូចជា បញ្ជាក់សំបុត្រកំណើត បញ្ជាក់សំបុត្រអាពារពិពាណ៍ និងធ្វើអត្ដសញ្ញាណប័ណ្ណនោះផ្ទាល់ផងដែរ ៕ សំរិត

...

sam (2) sam (3) sam (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print