លោកយាយវ័យ៦២ឆ្នាំ ត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោកយាយវ័យ៦២ឆ្នាំ មានជំងឺសរសៃប្រសាទផងនោះ បានបាត់ពីផ្ទះហើយត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយិន ស៊ីនឿម ភេទ ស្រី អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ  មានមុខរបរកសិករ និងមានជម្ងឺសរសៃប្រាសាទផង ។

ក្រុមគ្រួសារជនរងគ្រោះបាននិយាយឲ្យដឹងថា នៅមុនថ្ងៃកើតហេតុជនរងគ្រោះបានដើរចេញពីផ្ទះបាត់មិនដឹងទីណា ហើយក្រុមគ្រួសារបានដើររក តែរកមិនឃើញ ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែគេប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់នៅក្នុងស្រះបាត់ទៅហើយរួចបានរាយការណ៍មកសមត្ថកិច្ច ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្ដិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីព្រហ្មទណ្ឌឡើយ ។

ក្រោយពេលពិនិត្យរួច បានប្រគល់សពឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...

a378d73f-672a-4fb3-a776-d6666f851248

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print