សមត្ថកិច្ចចំរុះថៃ និងដាក់វិធានការក្តៅ បើសិនអាជីវករមិនចូលរួមសហការប្រគល់ទំនិញរំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ប្រទេសថៃ ៖ សមត្ថកិច្ចចំរុះថៃ និងដាក់វិធានការក្តៅបើសិនអាជីវករមិនចូលរួមសហការប្រគល់ទំនិញរំលោភកម្មសិទ្ធបញ្ញាអោយសមត្ថកិច្ចទេនោះនិងចាប់អនុវត្តន៍ទៅតាមច្បាប់ នៅដើមខែមេសាខាងមុខនេះ ដែលបានលើកឡើងក្នុងអង្គប្រជុំ បូកសំរុបរបាយការណ៍ក្នុងការប្រតិបត្តិការរឹតបណ្តឹងនិងទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធបញ្ញាប៉ុន្មានខែកន្លងមក ធ្វើនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ស្ថិតនៅសណ្ឋាគារ អិនឌូចិន ស្រុកអារញ្ញប្រទេសថៃ។

លោក ឧត្តមសេនីយ៍ត្រី ផលទ្រី ថៃធេបកិរៈតិអាំកូម មេបញ្ជាការមណ្ឌលយោធាលេខ១៩(ថៃ) បានអោយដឹងថា សមត្ថកិច្ចចំរុះនិងសហការជាមួយក្រុមការិយាល័យការពារទំនិញរំលោភកម្មសិទ្ធ ចុះចាប់អាជីវករដែលមិនព្រមសហការ មិនព្រមប្រគល់អោយសមត្ថកិច្ច ហើយនៅតែលក់ទំនិញរំលោភកម្មសិទ្ធបន្ត យកមកតតាំងក្តីជាមួយនិង ម្ចាស់ក្រុមហ៊ុនយីហោ ទៅតាមផ្លូវច្បាប់។
លោកបានសំណូមពរអោយអាជីវករខ្មែរទាំងអស់ ដើម្បីកុំអោយខូចចំណងមេត្តាភាពរវាងកម្ពុជានិងថៃ សូមជួយសហការជាមួយសមត្ថកិច្ចថៃ ក្នុងការទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធទាំងនេះអោយអស់ ព្រោះលោកត្រូវតែអនុវត្តន៍ទៅតាមពាក្យបណ្តឹងដែលក្រុមហ៊ុនយីហោទាំងនោះបានប្តឹង។

លោក សម្បូរ ឆេនចៈរើន ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច(ថៃ)បានអោយដឹងថា ចំពោះទំនិញដែលបានក្លែងបន្លំយីហោ ឬទំនិញដែលរំលោភកម្មសិទ្ធរបស់ក្រុមហ៊ុនយីហោគេនោះ ត្រូវបញ្ឈប់ការលក់ និងការនាំចូល ហើយចំពោះទំនិញដែលនៅសេសសល់បើលក់សមត្ថកិច្ចនិងចាប់អនុវត្តន៍តាមច្បាប់។ លោកបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា អោយផ្សព្វផ្សាយប្រាប់ដល់អាជីវករថា ចំពោះទំនិញដែលនៅសេសសល់អាជីវករចង់លក់ទំនិញទាំងនោះបន្តទៀត ត្រូវលុប ឬ ហែកចោលយីហោណាដែលគេហាមឃាត់ចេញ ហើយលក់ក្នុងតំលៃធម្មតាវិញនោះមិនមានការហាមឃាត់អ្វីទេ ។
សូមបញ្ជាក់ការប្រជំុនៅប្រទេសថៃមិនមានភាគ្គីកម្ពុជាឡេីយ។ ក្នុងនោះភាគ្គីថៃមានការអញ្ជេីញអ្នកសារព័ត៏មានកម្ពុជាចូលរួមផ្សព្វផ្សាយជូនឧ្យអាជីករខ្មែរយេីបានដឹង  ៕ វណ្ណា

...

6d6054b4-1310-412f-ab1f-e68969d51ef7 967ea651-fd6b-4186-9869-fc5f7cead56f f1b9c1f7-1a56-42ee-a242-91054537185c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print