គួរឲ្យសង្វែគ! ក្មេងប្រុសអាយុទើបជាង១ខួបបានស្លាប់ ដោយសារម៉ូតូសណ្តោងរុឺម៉កបុកម៉ូតូរ៉ឺម៉កកង់បី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉ក១គ្រឿងរួមដំណើរពីក្រោយដោយស្ត្រីម្នាក់និងក្មេងប្រុសស្រីប្រាំនាក់ទៀតនិងបានដាក់កង់មួយគ្រឿងនៅលើផងនោះហើយបានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ក៏ត្រូវម៉ូតូរ៉ឺម៉ក១គ្រឿងទៀតបើកមកបុកកង់ដែលដាក់នៅលើម៉ូតូរ៉ឺម៉កដែលបើកបញ្ច្រាសទិសបណ្តាលឲ្យលោតទៅប៉ះនិងក្មេងបុរសម្នាក់ស្លាប់បាត់បង់ជីវិតខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍គួរឲ្យអាសូរនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េតកែងនិងផ្លូវបេតុងអត់លេខ ទល់មុខនិងធនាគារស្ថាបនា ភីអេលស៊ី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្មេងប្រុសដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ណាល់ ផានីត ភេទប្រុស អាយុជាង១ខួប មានឪពុកឈ្មោះ ទូន ណាល់ អាយុ៣៦ឆ្នាំ មុខរបរបើករថយន្តដឹក និងម្តាយមានឈ្មោះ ណាង ឈុកលាង អាយុ៤៥ឆ្នាំ មុខរបរលក់ផ្កាតាមដងផ្លូវ មានកូនចំនួន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ចំណែកឯក្មេងប្រុសរងគ្រោះជាកូនទី៦ ស្នាក់នៅផ្ទះរបស់អង្ការស្កត់ ក្រុម៩ ភូមិព្រៃទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាជ័យ។

បើកតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ1D-2184 បើកបរដោយបុរសម្នាក់មានឈ្មោះ ភា រុន ភេទប្រុស អាយុ៣៦ឆ្នាំ បុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួលម្តុំផ្សារស្ទឹងមានជ័យចាស់ មានស្រុកកំណើតភូមិស្រងែ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមដំណើរពីក្រោយដោយស្ត្រីជាម្តាយនិងក្មេងប្រុសស្រី៥នាក់ទៀត ហើយបានដាក់កង់១គ្រឿងនៅលើរ៉ឺម៉ក ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិចដែលបើកបរបញ្ច្រាសទិសដៅចរាចរណ៍បម្រុងបត់ទៅផ្លូវបេតុងអត់លេខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងទៀត ពាក់ស្លាកលេខព្រៃវែង1B-1715 បើកបរដោយបុរសម្នាក់មានឈ្មោះ ម៉ូញ ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើករ៉ឺម៉កដឹកអីវ៉ាន់ ស្នាក់ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិទឹកថ្លា ឃុំស្វាយអន្ទរ ស្រុកព្រែកភ្តៅខេត្តព្រៃវែង បើកម៉ូតូសណ្តោងរម៉កចេញមកពីផ្លូវបេតុងអត់លេខក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បានបត់ស្តាំទៅផ្លូវមុន្នីរ៉េតលុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្ត១គ្រឿងទៀតមិនចាំម៉ាកទៅខាងឆ្វេងបណ្តាលឲ្យរ៉ឺម៉កទៅបុកនិងកង់ដែលដាក់នៅលើម៉ូតូរ៉ឺម៉កកង់បីខាងលើលោតទៅបុកចំទ្រូងក្មេងប្រុសរងគ្រោះស្លាប់បាត់បងជីវិតតែម្តង និងរងការខូចខាតកង់ផងដែរ។ ភ្លាមៗនោះស្រ្តីជាម្តាយបានដឹកក្មេងប្រុសរងគ្រោះតាមរ៉ឺម៉កកង់បី១គ្រឿងទៀតយកទៅសង្គ្រោះនៅឯមន្ទីពេទ្យកុមារជាតិ តែជាអកុសលខណៈពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យក្មេងប្រុសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បើតាមសម្តីពីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះបានរៀបរាប់ឲ្យដឹងថា គាត់និងកូនៗរួមទាំងកុមារារងគ្រោះទើបតែមកពីលក់ផ្កានៅស្តុបផ្សារដើមគហើយបានហៅម៉ូតូរ៉ឺម៉កកង់បីខាងលើដែលធ្លាប់ជិះរាល់ដងបំណងទៅផ្ទះវិញ ហើយរូបគាត់បានអង្គុយនៅកៅអីខាងក្រោយនិងដាក់ក្មេងប្រុសរងគ្រោះដែលជាកូនពៅឲ្យឈរនៅពីមុខគាត់ រីឯកូនស្រី២នាក់ទៀតអង្គុយជាប់ខាងឆ្វេងដៃគាត់ ចំណែកឯកូនប្រុស២នាក់ទៀតអង្គុយនៅកៅអីខាងមុខ ហើយនិងបានដាក់កង់មួយគ្រឿងនៅចំកណ្តាល លុះមកដល់ចំណុចកើតហេតុដោយសារផ្លូវចូលផ្ទះត្រូវបើកទៅមុខហើយបត់ត្រលប់ក្រោយមកវិញ ទើបខ្ជិលក៏ព្យាយាមបើកបញ្ច្រាសទិសដៅចរាចរណ៍ហើយត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កខាងលើបើកមកបុកកង់ដែលដាក់នៅពីមុខគាត់លោតមកបុកកូនពៅគាត់តែម្តងទៅ។

ក្រោយពេលកើតហេតុម៉ូតូរ៉ឺម៉កទាំង២រួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពក្មេងប្រុសរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ

...

jim (4) jim jim (3) jim (1) jim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print