ព្យុះ Debbie វាយប្រហារអូស្ត្រាលីពលរដ្ឋជាច្រើនត្រូវភៀសខ្លួន

ចែករំលែក៖

ព្យុះស៊ីក្លូន Debbie បានវាយប្រហារនៅក្នុងប្រទេសអូស្ត្រាលី បណ្តាលឲ្យពល រដ្ឋនៅក្នុងរដ្ឋចំនួន២ត្រូវជម្លៀសចេញ ដោយសារទឹកជំនន់ជន់លិចខ្លាំងបង្កឡើង ដោយព្យុះខាងលើ។

ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌ មានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ថា ពលរដ្ឋប្រមាណ ១០.០០០នាក់ ត្រូវ បានជម្លៀសខ្លួនចេញពីលំនៅឋាន ស្ថិត នៅភាគខាងជើង New South Wales និងនៅភាគខាងជើង Queensland។ ព្យុះបានរំកិលខ្លួនឆ្ពោះទៅកាន់សមុទ្របន្ទាប់ពីបានវាយប្រហារមកលើដែនដីភាគខាងជើង Queensland ដែលជាព្យុះស្ថិតក្នុងលំដាប់លេខ៤ក្នុងចំណោមព្យុះស៊ីក្លូនដែលវាយប្រហារកាលពីថ្ងៃអង្គារកន្លងមកនេះ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មាន ភ្លៀងធ្លាក់យ៉ាងខ្លាំងហើយទឹកជំនន់ក៏ចាប់ផ្តើមកើនឡើងរហ័សបំផុត ហើយសន្ទុះ ទឹកក៏បន្តកើនឡើងខ្លាំងនៅតាមតំបន់មួយចំនួន។

គេបានដឹងថា ព្យុះស៊ីក្លូន Debbie បានបោកបក់ក្នុងល្បឿនខ្យល់លើសពី ១៨៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយនេះជាខ្យល់ព្យុះដំបូងបង្អស់ដែលវាយប្រហារ ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៧នេះ៕

Debbie (2) Debbie (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print