ប្រធានការិយាល័យសណ្តាប់ធ្នាប់ខេត្តដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវតំបន់ផ្សារចាស់និងផ្សាររាត្រីក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៧ កម្លាំងការិយាល័យ សណ្តាប់ធ្នាប់ ក្រុង/ខេត្ត បានសហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស វណ្ណៈ នាយការិយាល័យសណ្តាប់ធ្នាប់ សាធារណៈនៃស្នងការការដ្ឋាននគរបាល ខេត្តសៀមរាបចុះត្រួតពិនិត្យ និងរៀបចំ សណ្តាប់ធ្នាប់នៅតាមផ្លូវតំបន់ Pub Street ផ្សារចាស់ និងផ្សាររាត្រីឱ្យមានរបៀបរៀប រយ និងមានណ្តាប់ធ្នាប់ល្អប្រសើរជៀសពីការកកស្ទះចរាចណ៍នៅតាមដងផ្លូវដោយសារការយកចិញ្ចើមផ្លូវមកធ្វើជាកន្លែងចត យានជំនិះគ្រប់ប្រភេទ និងដាក់សម្ភារ ស្លាកយីហោ ឬយកធ្វើជាចំណតម៉ូតូជា ដើម។ មូលហេតុទាំងអស់នេះហើយទើបធ្វើឲ្យកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ស្ទើររាល់ថ្ងៃ។

លោកវរសេនីយ៍ទោ មាស វណ្ណៈ នាយការិយាល័យសណ្តាប់ធ្នាប់សាធារណៈ ក៏ បានណែនាំដល់អាជីវករម្ចាស់ហាង និង ម្ចាស់អាជីវកម្មទាំងអស់ដែលប្រកបមុខ របរនៅតំបន់ Pub Street និងផ្សារចាស់ផ្សារ រាត្រីសូមឱ្យចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានជាប្រចាំរាល់ថ្ងៃរាល់ពេលដែលបងប្អូនប្រជាពលរដ្ឋប្រកបមុខរបររកស៊ីជួញដូរសព្វបែបយ៉ាងនៅមុខហាង ឬ អាជីវកម្មរបស់គាត់កកស្ទះចរាចរណ៍នោះគ្មានអតិថិជនណាចូលទិញទំនិញរបស់ គាត់នោះឡើយ។

ដូច្នេះហើយ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈបានចូលរួមក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទេសចរណ៍កម្សាន្តសប្បាយកាន់តែច្រើន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរ សង្រ្កាន្ត ដែលនឹងមកដល់ឆាប់ៗ ខាងមុខ នេះ។ លោកបន្តថា យើងជាកងកម្លាំងនគរ បាលជាតិបានសហការរួមគ្នាជាមួយបង ប្អូនប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ហើយក៏ជា មុខមាត់របស់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញពេញពិភពលោកដែលបានទទួលស្គាល់ជាស្តង់ដារ និងមាន ការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ ៕ ប៊ុន រិទ្ធី

...

siem reap (8) siem reap (5) siem reap (6) siem reap (3) siem reap (10) siem reap (4) siem reap (7) siem reap (11) siem reap (9) siem reap (1) siem reap (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print