សមត្ថកិច្ចចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

អតីតប្រធានាធិបតីកូរ៉េខាត្បូង លោក ស្រី Park Geun Hye ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅកាន់ មន្ទីរឃុំឃាំង នៅទ ក្រុងសេអ៊ូល នៅមុនម៉ោង៥ព្រឹកថ្ងៃទី៣១ខែមីនា។

កន្លងមកតុលាការទីក្រុងសេអ៊ូល កាល ពីថ្ងៃទី៣០ខែមីនា បានចេញបញ្ជាចាប់ខ្លួន អតីតប្រធានាធិបតី ផាក គឿនហេ ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធអំពើពុករលួយ ដែលជាហេតុ ធ្វើឲ្យលោកស្រីត្រូវតុលាការធម្មនុញ្ញដកតំណែងប្រធានាធិបតី។

តុលាការ បានសម្រេចតាមសំណើ របស់ក្រុម រដ្ឋអាជ្ញាស្នើឲ្យចេញបញ្ជាចាប់ខ្លួនលោកស្រី ។ ក្រោយការបើកសវនាការ ជាង៩ម៉ោង កាលពីថ្ងៃទី៣០ ខែមីនា ដោយ មានលោកស្រី ផាក គឿនហេ និងមេធាវី នៅក្នុងតុលាការនោះដែរ រួមទាំងក្រុមរដ្ឋ អាជ្ញា៦នាក់ទៀត នៅទីបំផុតតុលាការក៏ បានសម្រេច ចេញដីកាចាប់ខ្លួនលោក ស្រីតែម្តង។

លោកស្រី ផាក គឿនហេ បានបដិ សេធមិនឆ្លើយសំណួរ របស់ អ្នកសារ ព័ត៌មាន ក្រោយពេលចេញពីតុលាការ នៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៣០ ខែមីនា ។សារព័ត៌មាន AFP បានផ្សាយ ថា អតីតប្រធានាធិបតី ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ជិតទីក្រុងសេអ៊ូល ហើយ អាចឃុំខ្លួន ក្នុងរយៈពេល២០ថ្ងៃ ដើម្បីបំពេញតាមតម្រូវការសួរចម្លើយ និងស្រាវ ជ្រាវ។

ប៉ូលិសបាន បង្កើនការការការពាររក្សាសន្តិសុខនៅក្នុងតំបន់ ជុំវិញបរិវេណ អគារតុលាការ ក្នុងពេលដែល មានក្រុម បាតុករ ប្រឆាំងនិងគាំទ្រ អតីតប្រធានាធិប តី នៅជុំវិញអគារតុលាការ។

លោកស្រីវ័យ៦៥ឆ្នាំរូបនេះ ត្រូវបាននាំ ខ្លួនពីគេហដ្ឋាន របស់គាត់ក្នុងទីក្រុង សេអ៊ូល ទៅកាន់តុលាការ ក្រោយ ពីរដ្ឋ អាជ្ញា បានអនុញ្ញាតចេញដីកា ចាប់ខ្លួន លោកស្រី ។ លោកស្រីទទួលរង ការចោទ ប្រកាន់ថា បានឲ្យមិត្តភ័ក្តិជិតស្និទ្ធរបស់ គាត់គឺលោកស្រីChoi Soon Sil ជាអ្នកទទួលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ក្រុមហ៊ុនធំៗដូចជាSamsungជាដើម។ ទោះ បីជាយ៉ាងណាក្តីលោកស្រីPark ដែលត្រូវបានគេបណ្តេញចេញ ពីតំណែងកាលពី ដើមខែកន្លងមកនោះ បដិសេធលើការ ចោទប្រកាន់ចំពោះលោកស្រី ។

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងអាចនឹងប្រែប្រួលជាបន្តទៀតក្រោយពេលតុលាការបានចាប់ខ្លួន អតីត ប្រធានាធបិតី ។ ហេតុការណ៍ខាងលើនឹងធ្វើឲ្យក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតី នាំ គ្នា ធ្វើបាតុកម្ម ប្រឆាំងនឹងការចាប់ខ្លួន នោះ ផងដែរ ដូចអ្វីដែល ក្រុមបាតុករប្រឆាំង ទាមទាទម្លាក់លោកស្រី ផាក គឿនហេ ចេញ ពីតំណែង៕

korea (1) korea (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print