ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារ បំរើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រកបដោយ ឆន្ទៈពិតប្រាកដ ក្រុមយុវជន ” ពលរដ្ឋល្អ សហគមន៍ល្អ ” បានបើកយុទ្ធនាការ ស្វែងរកប្រភពថវិកា តាមរយៈការប្រកួតបាលទាត់មិត្តភាព ដើម្បី រៃអង្គាសថវិកា ជួយឧបត្ថម្ភដល់មន្ត្រីឆ្នើមក្នុងការបំពេញភារកិច្ចនៅមូលដ្ឋាន ។
សកម្មភាពរៃអង្គាសថវិកាជួយដល់មន្ត្រីឆ្នើមនេះត្រូវរៀបចំឡើងដោយ ក្រុមយុវជនខណ្ឌច្បារអំពៅ ប្រកួតបាត់ទាត់មិត្តភាពជាមួយក្រុមយុវជន ” ពលរដ្ឋល្អ សហគមន៍ល្អ ” នៅទីលានបាល់ទាត់ វិទ្យា ល័យច្បារអំពៅកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ។
លោក រស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅ និងជាប្រធានយុវជន ខណ្ឌបានអោយដឹងថា នេះជាការ ប្រកួត បាលទាត់មិត្តភាពរវាងយុវជនខណ្ឌច្បារអំពៅជាមួយក្រុមយុវជន «ពលរដ្ឋល្អ សហគមន៍ល្អ» ដើម្បីរៃអង្គាស៍ថវិការជួយដល់មន្ត្រីរាជការកម្លាំងមានសមត្ថកិច្ចដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាលខណ្ឌច្បារអំពៅ ។ គោលដៅរួមរបស់ ក្រុម យុវជន”ពលរដ្ឋល្អ សហគមន៍ ល្អ ” គឺធ្វើឡើងក្នុងសកម្មភាពមនុស្ស ធម៍រួមចំណែកជាមួយជារដ្ឋាភិបាល ក្នុង បុព្វហេតុរួមចម្បងមួយគឺ ចូលរួម សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកតម្តើងគោលតំលៃ”ភាពជាពលរដ្ឋល្អ” នៅក្នុងសង្គមខ្មែរ ។
បេសកកម្មរបស់ “ពលរដ្ឋល្អ សហគមន៍ល្អ” មានបីចំនុចរួម មាន:
ទី១- លើកតម្កើងតំលៃនៃ ភាពជា ពលរដ្ឋល្អនិយាយរួមមានពលរដ្ឋល្អ ទើបមានសហគមន៍ល្អ, ពលរដ្ឋ នីមួយៗមានកាតព្វកិច្ចចូលរួមអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ដោយ លក្ខណៈស្ថាបនា និងស្មោះត្រង់ ។
ពលរដ្ឋល្អ មិនត្រឹមតែមានកាតព្វកិច្ច ថែរក្សា ឧបត្ថម្ភខ្លួនគេ និងក្រុមគ្រួសារគេប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចផងដែរចូលរួមចំណែក មើលថែអ្នកជុំវិញខ្លួន និងអភិវឌ្ឍន៍ សហគមន៍របស់ខ្លួននិងសហគមន៍ផ្សេងទៀត។
ទី២- លើកតម្កើងអ្នកមានសមត្ថភាព សកម្ម និងមានស្នាដៃលេចធ្លោជួយ សង្គម ។ ក្នុងន័យនេះគឺ លើកទឹក ចិត្តអោយអ្នកខិតខំធ្វើការ កាន់តែ ខិតខំថែមទៀត ដើម្បីការរីកចម្រើនរបស់មូលដ្ឋាន និងសហគមន៍ដែលគាត់រស់នៅ និងលើកទឹកចិត្តអោយអ្នកផ្សេងទៀតយកគំរូតាម ។
ទី៣- លើកទឹកចិត្តអោយពលរដ្ឋ ទូទៅ ចេះស្រលាញ់ ពេញចិត្ត យោគយល់គ្នាទៅវិញទៅមក និងទទួលស្គាល់ អោយតំលៃអ្នក ដែលមានស្នាដៃ និងខិតខំធ្វើដើម្បី សង្គមជាតិរបស់យើងប្រកបដោយឆន្ទៈពិតប្រាកដ ។ សម្រាប់សកម្មភាព លើក ទីមួយរបស់ក្រុមយុវជន”ពលរដ្ឋល្អ សហគមន៍ល្អ” បានសម្រេច ចិត្តសហការជាមួយសាលាខ័ណ្ណច្បារអំពៅ ធ្វើការជ្រើសរើសយកមន្ត្រី ៦ រូបដែលមានស្នាដៃលេចធ្លោ សកម្មការងារ ពលីកម្មកំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនសម្រាប់គ្រួសាររបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុង មូនដ្ឋានរបស់គាត់ ក្នុងនោះមន្ត្រីអាវុធ ហត្ថ២រូប មន្ត្រីនគរបាល២រូប និងសន្តិសុខនៅសាលាខណ្ឌ២រូបដើម្បីលើកទឹកចិត្តពួកគាត់ អោយបន្តខិតខំធ្វើការងារ ថែមទៀត ។ សកម្មភាពនេះគឺជាការ ចាប់ផ្តើមប្រើវប្បធម៍ទទួលស្គាល់ ពេញចិត្ត យោគយល់ និងចេះអោយ តំលៃអ្នកដែលមានស្នាដៃលេចធ្លោជួយដល់មូលដ្ឋាន សហគមន៍ដែលពួកគាត់រស់នៅ ផ្តល់កម្លាំងចិត្តអោយពួកគាត់បន្តបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។
សម្រាប់ពេលនេះក្រុមយុវជន”ពលរដ្ឋល្អ សហគមន៍ល្អ” បានសម្រេចឧបត្ថម្ភពួកគាត់ក្នុងម្នាក់ៗនូវថវិកា ៩០ម៉ឺនរៀល ជាសក្សីកម្មនៃការទទួលស្គាល់នូវស្នាដៃរបស់ពួកគាត់ផង និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផង ៕
ដោយ៖ សណ្តោស