ជិះម៉ូតូមិនប្រកាន់ស្តាំរំលោភចូលផ្លូវអាទិភាពបណ្តាលឲ្យបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿនជិះចូលផ្លូវរបស់គេ ហើយទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង៣នាក់ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BL-7222 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ 1CN-8052 ធ្វើដំណើរជាមួយនារីម្នាក់ទៀតបញ្ច្រាសទិសគ្នា ហើយបើកក្នុងលឿនមិនបានប្រុងប្រយ័ត្ននោះទេ ក៏បើកចូលផ្លូវរបស់គេហើយបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ខាងម៉ូតូហុងដាឌ្រីម សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ចំណែកខាងម៉ូតូស្តុបពី ក៏រងរបួសធ្ងន់ដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបានមកដល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំងសងខាងវិញ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ស រស្មី

...

raksmey (1) raksmey (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print