ខេត្តកណ្តាល ៖ យ៉ាងតិចមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ដោយសារពួកគេជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ទៅបុករោងបុណ្យ ។ ហេតុការណ៍នេះកើតនៅត្រង់ចំណុចមុខផ្ទះកាត់ដេរ យីហោសោភ័ណ្ឌ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង០០និង៤០នាទី ថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៧ ។
មុនពេលកើតហេតុនៅត្រង់ចំណុចខាងលើ មានម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ធុន110 ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 1AD1347 ។ អ្នកបើកបរឈ្មោះ វិរះ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពុធស ឃុំពុធ ស្រុកបាទី ខេត្តតាកែវ និងអ្នករួមដំណើឈ្មោះ យី ទ្រីផានុះ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរៀម ស្រុកកណ្តាលស្ទីង ខេត្តកណ្តាល ជិះក្នុងទិសដៅពីជើងទៅត្បូង ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើក៏បាន បុករោងបុណ្យ បណ្តាលឲ្យអ្នកបើករងរបួសធ្ងន់ និងអ្នកជិះពីក្រោយរងរបួសស្រាល ។
បន្ទាប់មកមានម៉ូតូមួយទៀតម៉ាក SUZUKI NEX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CX-5110 បើកបរដោយ ឈ្មោះអូង បូរិន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសៀ់មរៀប ឃុំសៀមរៀប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង អ្នករួមដំណើរឈ្មោះ តុង ហេង ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិ ប៊ុនណា ឃុំប៊ុនណា ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើ ក៏បានបុករោងបុណ្យដែរ បណ្តាលឲ្យអ្នកទាំង ពីររងរបួសធ្ងន់ ។
ក្រោយកើតហេតុ អ្នករងរបួសទាំង៤នាក់ ត្រូវបានមិត្តភក្តិដឹកទៅកាន់មន្ទីរពេទ្យជ័យជំនះ ។ រីឯមធ្យោបាយទាំង ២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបណ្តោះអាសន្ន ដើម្បីចាត់ការ តាមនីតិវិធី ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពីអ្នកបើកបរម៉ូតូទាំង២គ្រឿងបើកបរក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន ក៏បានទៅបុករោងបុណ្យយ៉ាងដូច្នេះ ៕ ស្អាងជ័យ