ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៏ត្រីអ៊ុក សំណាងស្នងការនគរបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៥ ។
លោកឧត្ដមសេនីយ៏ត្រីអ៊ុក ច័ន្ទកុសលស្នងការរងទទួលបន្ទុកការងារអន្តោប្រវេសន៏បានដឹកនាំកំលាំងការិយាល័យអន្តោប្រវេសន៏ចុះត្រួតពិនិត្យវត្តមានជនជាតិវៀតណាមនៅចំនុចភូមិថ្នល់បែកសង្កាត់រកាក្រៅក្រុងដូនកែវនិងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់យកមកសាកសួរ ។
លោកឧត្តមសេនីយ៏ត្រីអ៊ុក ចន័្ទកុសលបានអោយដឹងថាជនជាតិវៀតណាមទាំង១១នាក់ខាងលើចូលមកស្នាក់នៅធ្វើជាកម្មករសំណង់ហើយក្រោយពេលសាកសួរក្នុងចំណោមជនជាតិវៀតណាមទាំង១១នាក់គឺមាន៤នាក់មកស្នាក់នៅខុសច្បាប់ចំណែក៧នាក់គឺមានលិខិតស្នាមត្រឹមត្រូវ ។
លោកបន្ដទៀតថាជនជាតិវៀតណាម៤នាក់ដែលស្នាក់នៅខុសច្បាប់មានឈ្មោះ១ឈ្មោះង្វៀង តានឡឹកភេទប្រុសអាយុ៤៨ឆ្នាំ ២ឈ្មោះង្ចៀង មិនថុនភេទប្រុសអាយុ៥០ឆ្នាំ៣ឈ្មោះង្វៀង មិនក្វាងភេទប្រុសអាយុ២១ឆ្នាំ៤ឈ្មោះង្វៀង វ៉ាន់មើនភេទប្រុសអាយុ២៤ឆ្នាំអ្នកទាំង៤ចូលតាមច្រក់អន្តរជាតិភ្នំដិន ។
ប្រភពដដែលបានបន្ដទៀតថាចំណែកជនជាតិវៀតណាម៧នាក់ដែលចូលមកស្នាក់នៅស្របច្បាប់ត្រូវបានដោះលែងនិងបន្តអោយស្នាក់នៅដដែលចំណែកជនជាតិវៀតណាម៤នាក់ដែលមកស្នាក់នៅមិនស្របច្បាប់ត្រូវបានកំលាំងជំនាញសម្រេចបញ្ជូនទៅប្រទេសគេវិញ។ជីសូរកា