កីឡាករ កុយ ចាន់តូ និង មាស សុជាតិ ឈ្នះវគ្គ៣២នាក់ជុំទី១នៅសង្វៀនអារីណា

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ថ្ងៃប្រកួតបើកឆាក ដំបូងក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរជំនាន់ទី៥ ដណ្តើមពានរង្វាន់ TV5 NOCK OUT SERIS ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ប្រដាលគុនខ្មែរកាលពីល្ងាចថ្ងៃទី១ ខែ មេសាឆ្នាំ២០១៧កន្លងទៅបានរកឃើញ កីឡាករ២នាក់ឈ្នះកៅអីវគ្គ៣២នាក់ជុំទី១ដើម្បី ត្រៀមប្រកួតជុំទី២ បន្ទាប់ពីពួកគេវាយឈ្នះដៃគូប្រកួតរបស់ខ្លួន ដោយពិន្ទុ និងបោះបង់ចោលការប្រកួតនោះ ។

កីឡាករ កុយ ចាន់តូ មកពីក្លិបគីសែ មានប្ញទិ្ធអាជ្ញាធរជាតិអាវុធគីមីបានវាយ ឈ្នះកីឡាករ ឌុម កែវដា មកពីក្លិបសុភានូ មានជ័យ ដោយបោះបង់ការប្រកួតចោលមុនឈានចូលដល់ទឹកទី៣ដោយរងនូវ ស្នៀតកណ្តាប់ដៃ របស់ កុយ ចាន់តូយ៉ាង ធ្ងន់ធ្ងរ។ ចំពោះកីឡាករ មាស សុជាតិ មកពីក្លិបប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានប្រើស្នៀតជង្គង់អុកចំពោះបណ្តាលឲ្យ កីឡាករ ម៉ន ចាន់ដារ៉ាមកពីក្លិបការិយាល័យទី៥កងទ័ព ជើងគោក បោះបង់ចោលការប្រកួតត្រឹមទឹកទី២ផងដែរ ។

គួររំលឹកថា ការប្រកួតដណ្តើមពាន រង្វាន់ជើងឯក Knock Out Series រដូវកាល ទី៥ លើប្រភេទទម្ងន់៦៣,៥គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២ នាក់ចូលរួម ហើយចែកចេញជា៤ដំណាក់កាល គឺ ដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់កាល ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ប្រកួតជម្រុះ៨នាក់ទុកតែ៤នាក់និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ៕ សារីម

...

sarim (2) sarim (3) sarim (4) sarim (1) sarim (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print