សម្ដីបានមែន! លួចម៉ូតូគេហើយ ស្រែកច្រៀងថា មកពីម្ចាស់ប្រហែសពេក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីចូលផ្លោះរបងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ OLOC លូចម៉ូតូស្កុបពី១គ្រឿងដែលម្ចាស់មិនបានដកសោត្រូវសន្តិសុខឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ពាក់ព័ន្ធករណីនេះលោក គឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះខុម សំអុល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបន្តថា កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងការិយាល័យគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ OLOC មានជនសង្ស័យម្នាក់បានជិះកង់មកឈប់ហើយក៏បានផ្លោះរបងចូលលួចម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ខណៈបណ្ដើរចេញមកក្រៅក៏ត្រូវបានសន្តិសុខភ្ញាក់ឃើញទាន់ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតែម្ដង។

ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺជនសង្ស័យនិយាយបែបកំប្លែងដាក់សមត្ថកិច្ចថា មូលហេតុដោយសារតែម្ចាស់ម៉ូតូហ្នឹងល្ងង់ពេកមិនព្រមដកសោចេញទើបធ្វើឲ្យគេមានឱកាសលួយ ហើយស្រាប់តែបញ្ជូនមកតុលាការតែជនសង្ស័យធ្វើដូចមនុស្សឆ្កួតសរសៃប្រសាទច្រៀងលេង និងរាំបែបកំប្លែងទៅវិញ។

ទោះបីជាយ៉ាងណា ការធ្វើជាច្រៀងបែបកំប្លែងនេះសមត្ថកិច្ចរកមិនឃើញមានឯកសារណាមួយជាមនុស្សសរសៃប្រសាទនោះទេ ហើយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ បុរសរូបនេះបានបញ្ជូនមកពន្ធនាគារខេត្តស្វាយរៀងហើយ៕ យឹម សុថាន

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print