លោកសុខ ពេញវុធ ខណ្ឌដូនពេញ ប្រារព្ធពីធីសូត្រមន្តចម្រើនសួស្តីឆ្នាំថ្មីនិងឡើងសាលាខណ្ឌដូនពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី លោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង ចៅសង្កាត់ទាំ១១ និងលោក-លោកស្រីប្រធានផ្សារទាំង៣នៅក្នុងមូលដ្ឋាន ព្រមទាំងមន្ត្រីរាជការការិយាល័យក្រោមចំណុះជុំវិញសាលាខណ្ឌជាច្រើនទៀតចូលរួម ប្រារព្ធពិធីសូត្រមន្តចំរើនព្រះបរិត្តអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានមកដល់នេះនិងឡើងសាលាខណ្ឌដូនពេញថ្មី ដែលស្ថិតនៅអាគារ អតីតវិទ្យាស្ថានន័រតុន តាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ក្នុងពិធីនោះដែរថ្នាក់ដឹកនាំខណ្ឌដូនពេញ និងមន្ត្រីក្រោមឱវាទទាំងអស់ក៏បាននិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតារក្សាឆ្នាំថ្មី ឆ្នាំរកាជាដើមនោះសូមជួយប្រោះព្រហ្មសេរីសួស្តីជ័យមង្គលអាយុយឺនយូរឈ្នះរោគាទាំងឡាយ និងបួងសួងសុំសេចក្តីសុខគ្រប់ៗគ្នា ។

បន្ទាប់ពីពិធីសូត្រមន្តចំរើនព្រះបរិត្តរួចហើយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកស្រីព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់គ្នាក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន៩អង្គដែលនិមន្តមកពីវត្តនានាចំនួន៧វត្តដែលស្ថិតនៅក្នុងខណ្ឌដូនពេញប្រកបទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ហើយមុននឹងបញ្ចប់កម្មវិធីក៏មានរបាំត្រុដិមករាំជូនពរ និងដេញឧបទ្រពចង្រៃពីឆ្នាំចាស់នាំមកវិញនូវសិរីសួស្តីជ័យមង្គលសម្រាប់ឆ្នាំថ្មីនេះដល់លោកអភិបាល និងមន្ដ្រីនៅក្រោមឱវាទទាំងអស់ទទួលបានជោគជ័យក្នុងការងារតទៅទៀត ៕ ស ដារ៉ា

...

5c440acd-bf89-4849-9f63-c222fac85d55 (1) 65a333d0-f876-4e71-b475-f50018bddecc 115f3889-82ef-4e9c-b6fa-7f560a436226 51742e9c-05e8-499a-bfed-1a10dff86156 a6e82a48-0d85-42b2-9a30-4fa392a88308 d0c369d9-da78-43d2-a6ab-b0c3ff1786af da0be3e5-0298-45c7-b2c5-8f8c26e9a1c5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print