ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដែលចងកសម្លាប់ខ្លួនឯងព្រោះមានជំងឺប្រព័ន្ធប្រសាទ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដែលចងកសម្លាប់ខ្លួន នៅក្នុងផ្ទះចាស់បាក់បែកទុកចោលមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ។

សាកសពត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ មៀច សុខុម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានសតិមិនប្រក្រតី មានទីលំនៅ សហគមន៍៦ បុរីសន្តិភាព២ ភូមិត្រដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងមានឪពុកឈ្មោះ សុខ ចាន់ថន អាយុ៥៤ឆ្នាំ ជាមន្រ្តី រាជការ ពោះម៉ាយ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជនរងគ្រោះ ជាកូនពៅ ហើយមានសតិមិនប្រក្រតីទៀត ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុននិងប្រទះឃើញសាកសពរងគ្រោះខាងលើ គឺពួកគាត់បានដើរឃ្វាលគោ ហើយពេលល្ងាចថ្ងៃកើតហេតុ ពួកគាត់ដេញគៀងគោត្រឡប់ទៅផ្ទះវិញ ដោយកាត់តាមផ្ទះចាស់បាក់បែកខាងលើ រួចក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកទើបស្រែកប្រាប់អ្នកភូមិនិងផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជាក់ស្តែង ។

យោងតាមការពិនិត្យមើលជាក់ស្តែងរបស់សមត្ថកិច្ចមូលដ្ឋានបានឃើញថា នៅក្បែរសាកសពមានអាវខ្មៅមួយ និងមានផ្លែញរ ស្លៀកតែខោ អត់ពាក់អាវ ដោយចងកជាមួយខ្សែគោខ្មៅភ្ជាប់ទៅនឹងប្រហោងឥដ្ឋខ្យល់ជញ្ជាំងផ្ទះ ។

បើតាមសម្ដីស្រ្តីឈ្មោះ មៀច សារី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះបានអះអាងថា ប្អូនប្រុសរបស់ខ្លួនកើតជំងឺប្រព័ន្ធប្រសាទ ឧស្សាហ៍ប្រកាច់ស្ទើររាល់ថ្ងៃ ហើយជនរងគ្រោះភាគច្រើនដើរចេញពីផ្ទះ ពុំមានសាច់ញាតិណា តាមមើលថែឡើយ ដោយរវល់រៀងៗខ្លួន ហើយក៏ជាទម្លាប់របស់ជនរងគ្រោះដែរ ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ដើរចេញពីផ្ទះតាំងពីថ្ងៃមកម្លេះ រហូតដល់វេលាល្ងាច ព្រលប់ទៅហើយ ទើបភ្ញាក់ផ្អើលឮថា មានសាកសពមនុស្សប្រុសចងកសម្លាប់ខ្លួន សង្ស័យតាមមកមើលទើបប្រទះឃើញប្អូនប្រុសទៅវិញ ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រង់ចាំនគរបាលជំនាញចុះមកពិនិត្យនិងកោសល្យវិច័យជាមុនសិន ។

...

ក្រោយពេលធ្វើកោសល្យវិច័យពីនគរបាលជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ
jim (4) jim (2) jim (3) jim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print