នាវាដឹក ១៤.០០០ កុងតឺន័រឆាបឆេះកណ្តាលសមុទ្រ

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមេសា កម្លាំងទាហានប្រទេសស្រីលង្កាបានប្រកាសឲ្យដឹងថា មានគ្រោះអគ្គិភ័យឆាបឆេះនាវាយក្សដឹកកុងតឺន័រដែលធ្វើដំណើរពីសិង្ហបុរីទៅកាន់ប្រទេសអេហ្ស៊ីប។

ប្រភពព័ត៌មានពីកម្លាំងទាហានជើង ទឹកស្រីលង្កាបានឲ្យដឹងថា កម្លាំងយាម ល្បាតទទួលបានសំណើសុំជួយពីនាវាដឹកទំនិញ MSC Maniela ដឹកកុងតឺន័រដល់ទៅ ១៤.០០០គ្រឿង បានឆ្លងកាត់ដែនសមុទ្រប្រទេសស្រីលង្កា ហើយក៏ឆាប់ឆេះតែម្តង។

កម្លាំងទាហានជើងទឹកប្រទេសស្រី លង្កា ក៏បានបញ្ជូននាវាពន្លត់អគ្គិភ័យ និងកម្លាំងការពារដែនសមុទ្រទៅជួយដល់ នាវាដឹកទំនិញខាងលើ។ ក្រៅពីនេះ ក៏ មាននាវាយាមល្បាតរបស់ឥណ្ឌា១គ្រឿងក៏បានចូលរួមផងដែរ។

អ្នកនាំពាក្យកម្លាំងទាហានជើងទឹកស្រីលង្កា លោក Chaminda Walakuluge បានឲ្យដឹងថា នាវុិកទាំង២២នាក់នៅលើនាវាដឹកទំនិញនោះមានសុវត្ថិភាពទាំង អស់។ នៅពេលនេះនាវាកំពុងតែធ្វើដំណើរ ឆ្ពោះទៅកាន់គោលដៅនៅកំពុងផែភាគ ខាងជើងទីក្រុងកូឡំបូ។

មូលហេតុបណ្តាលឲ្យមានគ្រោះអគ្គិភ័យ មិនទាន់ដឹងនៅឡើយ ក្រុមអ្នកឯកទេស កំពុងតែស្វែងរកហេតុផលដែលបណ្តាលឲ្យមានការឆាបឆេះ។នៅពេលនេះដែរគេមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ ទេ៕

fire

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print