រំភើបពេកឌួង ម៉ានិច ស្រក់ទឹកភ្នែកថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី ឌួង ម៉ានិច ត្រូវបានមិត្តភក្តិធ្វើឲ្យរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះតែនាងទទួលបានការផ្តល់ ជូននូវនំខួបកំណើតដែលរៀបចំយ៉ាង ពិសេស។ កម្មវិធីខួបកំណើតរបស់នាង ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានឡាវ ទីហ្វាង។

ពិធីខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់ឌួង ម៉ានិចមិនមានវត្តមានភ្ញៀវច្រើនចូល រួមទេគឺមានតែវត្តមានសាច់ញាតិនិងមិត្ត ភក្តិប្រមាណជាង១០នាក់ ប៉ុណ្ណោះចូល រួម។ តារាស្រីរូបនេះលើកឡើងថា នេះគឺជាឆ្នាំទី១០ហើយដែលនាងចូលប្រឡូក សិល្បៈជាមួយនឹងការតស៊ូខ្លាំង។ នាងថា អ្វីដែលនាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកព្រោះតែសារជូនពរ និងធ្វើឲ្យភ្ញាក់ផ្អើល សម្រាប់សាច់ញាតិ និងមិត្តភក្តិជិតដិតខ្លាំងមួយចំនួន។ នាងថា នាងនឹកឃើញដល់គ្រាដែលចូលប្រឡូកសិល្បៈដំបូងជាមួយនឹងពាក្យជូនពររបស់អ្នកនៅជុំវិញខ្លួនឲ្យខំតស៊ូ ហើយពាក្យនេះនាងនៅតែឮចេញពីក្រុមគ្រួសារនិងមិត្តភក្តិទាំងអស់ដដែល។

នាងបញ្ជាក់ថា ជោគជ័យរបស់នាង បានមកពីអ្នកនៅជុំវិញខ្លួន ហើយពួកគេនៅជាមួយនាងរហូតមិនដែលរត់ចោល នាងទោះមានបញ្ហាប្រឈមជាច្រើនក្តី។ នាងបញ្ជាក់ទៀតថា ទោះគ្មានគូស្នេហ៍ សម្រាប់ធ្វើឲ្យរំភើបចិត្តប៉ុន្តែនាងមានក្តី ស្រលាញ់ពីម្តាយពីមិត្តភក្តិបងប្អូននិងមិត្ត រួមអាជីពហើយក៏គ្រប់គ្រាន់សម្រាប់នាងដែរ។ មិនមានវត្តមានសិល្បករចូលរួមក្នុងពិធីខួបកំណើតនាងច្រើននោះទេគឺមាន តែតារាចម្រៀងមាស សុខ សោភាដែល ជាសិល្បករបានចូលរួម។ តារាស្រីរូប នេះលើកឡើងថា កម្មវិធីខួបកំណើត ថ្ងៃនេះគឺមិត្តភក្តិជួយរៀបចំឲ្យមុនមួយ ថ្ងៃនៃថ្ងៃខួបកំណើតគឺថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នោះ។

ជុំវិញការរៀបចំពិធីខួបកំណើតដោយមិនមានវត្តមានសិល្បករដូចកម្មវិធីខួប កំណើតរបស់តារាដទៃ នាងបញ្ជាក់ថា ចូលវិស័យសិល្បៈ១០ឆ្នាំហើយនាងមិន ដែលបានប្រារព្ធពិធីខួបកំណើតម្តងនៅឡើយទេ។ នាងថាការងារសិល្បៈនាង រវល់ច្រើនពិសេសការសម្តែង ដែល ជាហេតុមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់គិតគូររៀបចំ ហើយនាងយល់ថា ខែនេះជាពេលដែលសិល្បករជាច្រើន មមាញឹកនឹងការងារដូចនាងដែរទើបមិនហ៊ានរំខាន។ នាងរំពឹងដែរថាឱកាសល្អ នាងនឹងរៀបចំពិធីខួបកំណើតមួយដែលមានវត្តមានអ្នកសិល្បៈជាច្រើនចូលរួម ៕ វឌ្ឍនា

...

doung manich (15)doung manich (16)doung manich (7) doung manich (9) doung manich (8) doung manich (1) doung manich (6) doung manich (2) doung manich (11) doung manich (10) doung manich (5) doung manich (4) doung manich (13) doung manich (12) doung manich (14)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print