ភ្នំពេញ៖ ផ្ទះម្តាយលោកព្រះរាជ្ញារងខេត្តកណ្តាលម្នាក់ត្រូវក្រុមចោរមានគ្នា2នាក់បានធ្វើសកម្មភាពគាស់ផ្ទះដើម្បីលួចយកទ្រព្យសម្បត្តិតែមិនបានសម្រេចហើយត្រូវប្រជាការពារសង្កាត់ភ្នំពេញថ្មីចាប់ឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្រពួកពីនាក់ចំណែកម្នាទៀតបារត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង08ព្រឹកថ្ងៃទី04ខែកកដ្តា ឆ្នាំ2015 នៅចំណុចផ្ទះកើតហេតុ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្សយដែលឃាត់ខ្លួននោះមានឈ្មោះ ជា មោកភេទប្រុសអាយុ18ឆ្នាំមុខរបរមិនពិតប្រកដ ស្នាក់នៅភូមិដមស្លែង សង្កាត់ច្បាអំពៅ2 ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ចំណែកម្ចាស់ផ្ទះមិនស្គាល់ឈ្មោះទេគ្រានតែដឹងថាជាព្រះរាជអាជ្ញារងខេត្តកណ្តាលប៉ុណ្ណោះ។
ព្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានលលឺសំលេងក្តុងក្តាំងនៅក្នុងផ្ទះខាងលើពេលនោះអ្នកនៅក្បែនោះសង្សយក៍រាយកាណ៍ទៅប្រជាការពារសង្កាត់ភ្នំពេញថ្មីចុះមកពិនិត្យនៅពេលដែលប្រជាការពារសង្កាត់មកដល់ដោយមានសំលេងវិទ្យុទាក់នងជនសង្ស័យម្នាក់ដែកំពង់តែយកឈើបុកទំលុះទ្វារនៅក្នុងផ្ទះបានរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យម្នាក់ទៀតដែលអង្គុយចាំលើមផ្លូវមិនបានដឹងទើបកម្លាំងប្រជាការពារសង្កាត់ឃាត់ខ្លួនបានតែម្តង។
សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូតមាន ឈើមួយកំណាត់បករវែងជិតមួយម៉ែត្រ និងម៉ូតូ1គ្រឿង ម៉ាកហុងដាសេ125 ពណ៍ខ្មៅសេរីឆ្នាំ2011ពាក់ស្លាកលេខភ្នំពេញ1AQ.4770 ដែលពួកគេជិះមកធ្វើសកម្មភាព។
បើតាមការអោយដឹងពីលោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ថាករណីក្រុ់ជនសង្ស័យគាស់ផ្ទះនេះពុំមាមការបាត់បង់ទ្រព្យសម្បត្តិទេ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមច្បាប់៕ តុង សីហា