ជនសង្ស័យចែកចាយនិងសេពគ្រឿងញៀន១៦ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅតុលាការ

ចែករំលែក៖

ប៉ោយប៉ែតៈកំលាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចែកចាយនិងសេពថ្នាំញៀនចំនួន១៦នាក់ជាបន្ទាប់នៅរសៀលថ្ងៃទី០៣និងព្រឹកថ្ងៃទ០៤ខែកក្កដាឆ្នាំ២០១៥នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃដែលតំបនស្មុគស្មាញត្រង់ចំណុចដើមស្រល់ផ្កាយ៥ឋិតក្នុងភូមិក្បាលស្ពាន់១និងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។នៅក្នុងកាចុះប្រតិបត្តការណ៏នេះនគរបាលក្រុងប៉ោយប៉ែតបានរឹបអូសវត្ថុតាងឌីសដែលបំរើផ្លូវភេទជាច្រើនសន្លឹក.បំពងសេពថ្នាំញៀននិងថ្នាំញៀនចំនួន១០កូនថង់តូចទៅកាន់ស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់….។

លោកវរសេនិយ៍ត្រីយ៍អ៊ុំសុផលអធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ដឹងថាដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនិយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលបានឲ្យកម្លាំងនគរបាលគ្រប់ស្រុក ក្រុង ក្នុងខេត្ត ត្រូវតែលុបបំបាត់ភាព អសកម្ម និងបោសសំអាត​ ល្បែង ស៊ីសងនិងការចរាចរណ៍ចែកចាយថ្នាំញៀននៅក្នុងមូលដ្ឋាន។ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋស្របតាមគោលការណ៍ភូមិឃុំមានសុវត្ថភាពនោះ។

ទើបលោកបានដឹកនាំកម្លាំងនគរបាលក្រុងចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន១៦នាក់ជាបន្តបន្ទាប់។លោកអធិការបន្តឲ្យដឹងទៀតថាជនសង្ស័យទាំង១៦នាក់នោះក្នុងចំណោម៤នាក់ជាអ្នកចែកចាយ។ ជំហានដំបូងកម្លាំងយើងបានធ្វើការបង្ក្រាបអ្នកប្រើប្រាស់ថ្នាំញៀនមួយចំនួននិងឃាត់ខ្លួនអ្នកចែកចាយបានចំនួន៣នាក់ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត។លោកអធិការបន្តឲ្យដឹងទៀតថាក្រោយពីស្តាប់ចម្លើយសារភាពរបស់ពួកគេទើបសមត្ថកិច្ចឈានទៅបង្ក្រាបមុខសញ្ញាជួញដូរចំនួន២នាក់ទៀតនិងអ្នកប្រើប្រាស់មួយចំនួនក្នុងភូមិសាស្ត្រមាត់អូរព្រំដែនខ្មែរ ថៃ ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែត។

ទោះជាយ៉ាងណាបន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងអស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតក៏បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការខេត្តបន្តាយមានជ័យដើម្បីចាត់ការបន្តទៅតាមនិតិវិថីនៃច្បាប់ផងដែរ៕ វណ្ណា20150704_151820

20150704_151942

IMG-20150704-WA0159

...

20150704_153344

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print