ពិធីបើកកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧កិច្ចប្រជំុកំពូលមេគង្គ-ជប៉ុនលើក ទី៧បានប្រារព្ធពិធីបើកជាផ្លូវការ

ចែករំលែក៖

​​
នៅព្រឹកថ្ងៃទី៤ កក្កដានេះនៅផ្ទះភ្ញៀវរដ្ឋក្នុងទីក្រុងតូ ក្យូប្រទេសជប៉ុន។មេដឹកនាំនៃប្រទេសមេគង្គទាំង ប្រាំរួមមានសម្តេចអគ្គមហា​សេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមថងស៊ីន ថាំម៉ាវង្ស នាយក​រដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវឯក​ឧត្តមង្វៀនតាន់​យ៉ុង នាយករដ្ឋមន្រ្តីនៃសាធា​រណ​រដ្ឋ​សង្គមនិយមវៀតណាម ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រថៃត្រូវបានស្វាគមន៍យ៉ាងកក់ ក្តៅបំផុត ពីសំណាក់ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧។ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧នេះ មេ ដឹកនាំនៃប្រទេសមេគង្គនិងប្រទេសជប៉ុន បានធ្វើការពិភាក្សា គ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ឲ្យកាន់តែរឹងមាំនិងស៊ីជំរៅថែម​ទៀត​។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃប្រទេសមេគង្គ និងប្រទេសជប៉ុន បានធ្វើការពិភាក្សាទៅលើ របៀបវារៈសំខាន់៣គឺទី១ការពិនិត្យឡើងវិញពីសកម្មភាព ការងារ នៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៦ ទី២ផែនការសកម្មភាពសំរាប់កិច្ច ប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ និងទី៣ បច្ចុប្បន្នភាពសេដ្ឋកិច្ច និង នយោបាយជប៉ុន។ នៅក្នុងសុន្ទរកថាបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ ឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧មានប្រសាសន៍ថា ជប៉ុននឹង បន្តធ្វើឲ្យកាន់តែមានប្រសិទ្ធភាពថែឦ ទៀត នៃគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរដើម្បី ជំរុញការអភិវឌ្ឍប្រ កបដោយនិរន្តរភាពនៅតំបន់មេគង្គ។ នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមនាយក រដ្ឋមន្រ្តីជប៉ុនក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរដល់បណ្តាប្រទេស មេគង្គ បានសំរេចនូវ ស្នាដៃដ៏ធំធេងក្នុងការតភ្ជាប់ក្នុងចំណោមប្រទេសមេគង្គ។ ដូចគ្នានឹងបណ្តាប្រទេសមេគង្គដែរនោះសម្តេច​តេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ នៅក្នុងពិធីបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ដែរថាសម្តេច សូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការអភិវឌ្ឍតំបន់មេគង្គ ពិសេសតាមរយៈការចូលរួម ជំរុញកំណើនសេដ្ឋកិច្ចនិងសមាហរណកម្មទូលំទូលាយ នៃបណ្តាប្រទេសតំបន់មេគង្គ ទៅក្នុងសហគមន៍​សេដ្ឋ​កិច្ច​អាស៊ាននិងតំបន់អាស៊ីបូពា៌ទាំងមូល។ នៅក្នុងសុន្ទរកថា គន្លឹៈនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ ចក្ខុវិស័យ អភិវឌ្ឍន៍វិស័យឧស្សាហកម្មតំបន់មេគង្គ ដែលផ្តល់នូវ ទស្សនវិស័យដ៏សមស្រប សម្រាប់រយៈពេលមធ្យមនិងវែង លើសពីឆ្នាំ២០១៥។ តាមរយៈនេះកម្ពុជាបាន ត្រៀម ខ្លួនរួចជាស្រេចដើម្បីចាប់យកឱកាសពីនិន្នាការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម នៅក្នុងបរិកា រណ៍ថ្មីនេះ ដោយកម្ពុជាបានដាក់ចេញ និងប្តេជ្ញាចិត្តជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលផ្តោតជា ពិសេសលើការផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនិង តំបន់ តាមរយៈការធ្វើពិពិធកម្មការ ជំរុញការវិនិយោគ ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ការ​អភិវឌ្ឍជំនាញ ចំណេះដឹង និងការធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនិងផលិតភាព។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាង យុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦-២០១៨និង គំនិតផ្តួចផ្តើមរៀបចំផែនការ សកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅនៃយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ ២០១៥។

​​បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពិសេសការសំរេចបាននូវសេចក្តី ថ្លែងការណ៍ស្តីពី យុទ្ធសាស្រ្តតូក្យូ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦​-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការ សកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅ​នៃ​យុទ្ធ​សាស្រ្តទីក្រុងតូក្យូឆ្នាំ ២០១៥បណ្តាមេដឹកនាំនៃប្រទេសជប៉ុន និងប្រទេសមេគង្គ បានអញ្ជើញធ្វើសន្និសីទ កាសែតរួមគ្នាទៅកាន់អ្នកយកព័ត៌មានមកពីប្រទេសជប៉ុនមេគង្គ និងបណ្តាញសារព័ត៌ មានអន្តរជាតិនានា ក្នុងនោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧បានគូសបញ្ជាក់ថាយុទ្ធសាស្រ្ត ទីក្រុងតូក្យូឆ្នាំ២០១៥ ដែលជាឯកសារថ្មីសម្រាប់គោលនយោបាយ ២០១៦-២០១៨ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧នេះ។ ឯកឧត្តមនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ជប៉ុននឹងគាំទ្រដល់ប្រទេស មេគង្គនូវថវិកាចំនួន ៧៥០ពាន់លានយ៉េន នៃកម្មវិធីនៅក្នុងគំរោងអភិវឌ្ឍន៍ផ្លូវការO D A តាមរយៈការប្រើប្រាស់នូវភាពរស់រវើកនៃបណ្តាប្រទេសមេគង្គ រួម ទាំងផ្នែកឯកជន ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច។ ក្នុង​សន្និសីទកាសែតនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍បន្តថា នៅក្នុងយុទ្ធសាស្រ្តថ្មីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសមេគង្គ និងជប៉ុន ឲ្យដល់កំរិតថ្មីទៀតនោះ យើងបានឯកភាពគ្នា ដាក់ចេញនូវសសរស្តម្ភ៤ រួមមានទី១ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាលើផ្នែករឹង បង្កើនកិច្ចសហប្រតិបត្តិការ​លើផ្នែករឹង ពង្រឹងការតភ្ជាប់ផ្នែករឹង ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក រវាងតំបន់ និងអន្តរតំបន់។ ជាមួយគ្នា​នេះ​ជប៉ុននឹងបន្ត ចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ទាំងផ្នែកគុណភាព និងបរិមាណ។ ទី២ការខិតខំផ្នែកទុនតាមរយៈការជួយជំរុញលើ ផ្នែកទំនើបនៃហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងការតភ្ជាប់ ស្ថាប័ន ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរពីគ្រប់ស្ថាប័នទាំងអស់ ក្នុងន័យជំរុញឈានឆ្ពោះទៅ កាន់កីឡាអូរ ឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន ពិសេសទៅទៀតជំរុញឲ្យមានការផ្លាស់ ប្តូរយុវជននៃតំបន់ទាំងពីរ ទី៣គឺការសំរេច ឲ្យបាននូវមេគង្គបៃតង់ដើម្បីដោះស្រាយបញ្ហានានា ដូចជាគ្រោះ មហន្តរាយធម្មជាតិ ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និងទី៤កិច្ចសហប្រតិបត្តិការពីផ្នែកពាក់ព័ន្ធ​ទាំងអស់ដើម្បីគាំទ្រប្រកបដោយសុវត្តិភាពនិងផលិតភាព។ ឯកឧត្តមក៏បានគូសបញ្ជាក់ ដែរថា កិច្ចប្រជុំ កំពូលរបស់យើងនៅថ្ងៃនេះ ក៏បានធ្វើការពិភាក្សាពីសន្តិភាពនៅក្នុង តំបន់ និងអន្តរជាតិផងដែរ។

​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែង ក្នុងអង្គសន្និសីទកាសែតនៅពេលនោះក្នុងខ្លឹមសារដូចតទៅ (សម្លេងដើមសម្តេចតេជោ) នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសឡាវ មីយ៉ាន់ ម៉ារ ថៃ និងប្រទេសវៀតណាម បានគូសបញ្ជាក់ស្រដៀងគ្នាទៅនិងប្រសាសន៍លើកឡើងរបស់ សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី ដែលបានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ ពិសេសការ ដាក់ចេញនូវយុទ្ធសាស្រ្ត២០១៥ សម្រាប់កិច្ចសហប្រតិបត្តិ ការមេគង្គ-ជប៉ុនសម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦​-២០១៨ និងគំនិតផ្តួចផ្តើមរៀប ចំផែនការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅ​នៃ​យុទ្ធ​សាស្រ្តទីក្រុងតូក្យូឆ្នាំ ២០១៥ ដែលបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានអនុម័តរួចមកនោះ។

​បន្ទាប់មកឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គទាំងប្រាំ រួមទាំងប្រទេសជប៉ុនបាន អញ្ជើញចូលរួមក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ដល់ក្រុមកីឡា បាត់ទាត់យុវជន អាយុក្រោម១៥ឆ្នាំ មកពី​បណ្តា​ប្រទេសមេគង្គ ជប៉ុន។ សូមបញ្ជាក់ដែថា ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៃប្រទេសកម្ពុជា បានចូលរួមប្រកួតបាល់ទាត់ជាមួយនឹងក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ នៃប្រទេសមេគង្គ និងប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី២៩ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងអូសាកាប្រទេសជប៉ុន។ ការប្រគល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់ ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៅ ពេលនេះ គឺជាផ្នែកមួយនៃ ការជំរុញលើកកម្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ជប៉ុន ចំពោះយុវជនជំ នាន់ក្រោយដែលជាអ្នកបន្តវេននិងជាការជំរុញឲ្យយុវជនមានការចូលរួមលេងកីឡាទាំងអស់គ្នា។ បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានអញ្ជើញចូលរួមក្នុងពិធី ទទួលទានអាហារការងារថ្ងៃត្រង់ ដែលរៀបចំឡើងដោយ ថ្នាក់ដឹកនាំធុរកិច្ចជប៉ុន Keidanren និងសភា ពាណិជ្ជកម្មជប៉ុន។ លោកប្រធានសមាគមធុរកិច្ច Keidan ren មានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរជូនចំពោះបណ្តាមេដឹកនាំទាំងអស់ ដែលបានឆ្លៀងពេលដ៏មមាញឹក អញ្ជើញមកចូលរួម ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ពិសេសបានជួបជាមួយ និងបណ្តាធុរកិច្ចទាំងអស់ ដែលចូលរួមចំណែក​ក្នុងការបណ្តាទុននៅតាមបណ្តាប្រទេស មួយចំនួន ក្នុងតំបន់មេគង្គនិងប្រទេសជប៉ុន។ លោកប្រធាន​សមា​គម​ធុរកិច្ចមានប្រ សាសន៍បន្តថា អ្នកវិនិយោគទុនទាំងអស់ ពិតជាមានការរីក​រាយដោយបានឃើញពីការ​រីកចំរើនក្នុងតំបន់ ពិសេសការចូលរួមកិច្ចសហប្រតិបត្តិការពី សំណាក់រដ្ឋាភិបាលនៃប្រទេសមេគង្គ ជប៉ុន ដែលបានផ្តល់នូវឱកាសដ៏វិសេសវិសាល ក្នុងការធ្វើជាដៃគូ ក្នុងការអភិវឌ្ឍសមិទ្ធផលសង្គម​ដែលបំរើឲ្យភាព​រីកចំរើនរបស់តំបន់ និងភាពរីកចំរើនរបស់ប្រជាពលរដ្ឋ។ លោកប្រធានសមាគមធុរកិច្ចមានប្រសាសន៍​ឲ្យ​ដឹងដែរថា ទំហំនៃការវិនិយោគពីសំណាក់ផ្នែកឯកជនសំរាប់ បណ្តាប្រទេសក្នុងតំបន់ មានការកើនឡើង​ខ្លាំងណាស់បើប្រៀបធៀបទៅនិងបណ្តាឆ្នាំមុនៗ ទាំងនេះបានបង្ហាញ ឲ្យឃើញពីកាលានុវត្តភាពនៃភាព​ជឿជាក់ពីសំណាក់អ្នកវិនិយោគទុន ជាមួយនិងរដ្ឋា ភិបាលនៃប្រទេសក្នុងតំបន់។ ថ្លែងសុន្ទរកថាក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ជាមួយនិងផ្នែកធុរកិច្ចនៃប្រទេសមេគង្គ ជប៉ុន សម្តេច​តេជោនាយយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា អាហារថ្ងៃត្រង់នេះគឺមានសារៈសំខាន់ មិនត្រឹមតែដើម្បី​លើកកម្ពស់ការយល់ដឹងឲ្យកាន់តែច្បាស់ អំពីសក្តានុពលវិនិយោគក្នុងប្រទេសមេគង្គ ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវឱកាសដើម្បីឲ្យមេដឹកនាំធុរកិច្ចមកពីបណ្តាប្រទេស មេគង្គ និងជប៉ុន ធ្វើការបង្កើតទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេនា ថ្ងៃអនាគត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា ជារៀងរាល់ឆ្នាំ សម្តេចផ្ទាល់បាន ទទួលស្វាគមន៍ដំណើរទស្សនកិច្វរបស់អង្គការKeidanren ទៅកាន់ប្រទេសកម្ពុជា ហើយ ថ្ងៃនេះពិតជាឱកាសដ៏ល្អដែលបានជួប Keidanren ម្តងទៀត ក្នុងការពិសារអាហារថ្ងៃ ត្រងនេះ។ សម្តេចតេ ជោមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគនៅប្រទេសកម្ពុជា កំពុងមានការកើនឡើង តាមរយៈនេះ​សម្តេចសូមលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនច្រើន ទៀត ទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសនឹងមាន​ការហោះហើរត្រង់ត្រង់ពីជប៉ុន មកកម្ពុជា និងពីកម្ពុជាទៅកាន់ជប៉ុននៅពេលដ៏ឆាប់ខាងមុខ។ នៅក្នុងសុន្ទរកថាគន្លឹៈ នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រៅពីទំនាក់ទំនង ទ្វេភាគីរវាង កម្ពុជានិងជប៉ុន ទំនាក់ទំនងរវាងតំពន់មេគង្គនិងជប៉ុន តាមរយៈកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុន លើកទី៧ នៅ ព្រឹកថ្ងៃទី៤កក្កដានេះ អាចចាត់ទុកជាការបើកទំព័រ ថ្មីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង តំបន់មេគង្គ និងប្រទេសជប៉ុន ដោយបានអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥។

​​

20150704-182357.jpg

20150704-182409.jpg

20150704-182413.jpg

...

20150704-182404.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print