អាជ្ញាធរ​រាជធានីភ្នំពេញ ​ចុះ​ពង្រឹងគុណភាព ​វិស័យ​អប់រំ តាម​សាលា​ឯកជន​

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ចុះ​ពង្រឹងគុណភាព ​វិស័យ​អប់រំ តាម​សាលា​ឯកជន ដើម្បី​ជួយ​លើក​កម្ពស់​គុណភាព និង​ជំរុញ​ឲ្យ​លោកនាយក លោកគ្រូ អ្នកគ្រូ ក៏​ដូច​មន្ត្រី​អប់រំ​ទាំងអស់ បន្ត​អនុវត្ត​គោល​ការណ៍​អប់រំ​ជា​មូលដ្ឋានគ្រឹះ និង​ខ្លឹមសារ​អប់រំ​ល្អៗ ដល់​សិស្ស​គ្រប់​ភូមិ​សិក្សា ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​កសាង​ជំនាន់​យុវវ័យ​មួយ​ថ្មី ប្រកបដោយ​ការរីកចម្រើន មាន​សីលធម៌ មាន​វិន័យ និង​មាន​ប្រពៃណី​វប្បធម៌​របស់​ខ្មែរបានល្អ​ទៅ​អនាគត​។​
​ លោក ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ បានលើកឡើង​នៅ​ពិធី​សម្ពោធ​សាលា​អន្តរជាតិ ប្រ៊ី​ត​ធី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមនថា៖ ដើម្បី​បុព្វហេតុ​ការអប់រំ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ប្រកបដោយ​ភាពជោគជ័យ ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​រីកចម្រើន ដូច​ប្រទេស​អភិវឌ្ឍន៍ អាជ្ញាធរ​រាជធានី អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ​វិស័យ​អប់រំ ត្រូវ​សហការគ្នា​ចុះ​ពង្រឹង ផ្នែក​អប់រំ​ឲ្យ​បាន​ស៊ីជម្រៅ​នៅតាម​ភូមិ​សិក្សា ដើម្បី​ធ្វើយ៉ាងណា​ជួយ​ជ្រោមជ្រែង​គ្នា​លើកកម្ពស់ គុណភាព​អប់រំ លើកកម្ពស់​សីលធម៌ និង​ប្រពៃណី​វប្បធម៌​ពួកគេ ឲ្យ​ដើរ​តាមផ្លូវ​ល្អចៀ​សវាស​កុំ​បណ្តោយ​ឲ្យ​ពួកគេ ទៅ​ប្រព្រឹត្ត​អំពើ​អសីលធម៌ អំពើ​អនាចារ និង​អំពើ​ពាលា​អាវាសែ ដែលជា​កង្វល់​របស់​​ជាតិពិសេស​ជា​ទុក​កង្វល់​របស់​ឪពុកម្តាយឬ​អ​នា​ព្យាបាល​ទាំងអស់គ្នា​។
លោក​បញ្ជាក់ថា៖ ​ការចូលរួម​លើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ​នេះ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្អូនៗ ក្មួយៗ មានចំណេះដឹង និង​មាន​វិន័យ​សីលធម៌ ទទួលបាន​ពី​លោកគ្រូ​អ្នកគ្រូ នឹង​ពីសា​លា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានកំណត់​ច្បាស់​អំពី​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ថែម​ទៀតផង​ ។ ការ​រួមគ្នា​ចាប់ផ្តើម គិតគូ​ពី​គុណភាព​អប់រំ​ពី​ពេលនេះ​ទៅ ទៅ​ថ្ងៃ​អនាគត​សិស្ស និស្សិត​ខ្មែរ ពិតជា​មានចំណេះដឹង​ខ្ពស់ មិន​ចាញ់​ប្រទេស​ក្នុង​តំបន់​ឡើយ ពិសេស​ការធ្វើសមាហរណកម្ម​ខាងមុខនេះ​។​
លោក ហេង ពិសិដ្ឋ នាយក​សាលា​អន្តរជាតិ ប្រ៊ី​ត​ធី​ស​កម្ពុជា (British Cambodian International Sch​ool) បាន​បញ្ជាក់ថា៖ សាលា​សាលា​អន្តរជាតិ ប្រ៊ី​ត​ធី​ស​កម្ពុជា ហៅថា BCIS គឺជា​សាលារៀន​ឯកជន​ថ្មី​មួយ ដែលមាន​ការគាំទ្រ ពី​អាជ្ញាធរ​ក្រុងភ្នំពេញ ពិសេស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួយផ្តល់​អនុសាសន៍​ល្អៗ ក្នុងការ​អនុវត្ត​គោលការណ៍​អប់រំ​ជា​មូលដ្ឋានគ្រឹះ និង​ខ្លឹមសារ​អប់រំ​ល្អៗ ដល់​សិស្ស​គ្រប់​ភូមិ​សិក្សា ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​កសាង​ជំ​នាន់​​យុវវ័យ​មួយ​ថ្មី ប្រកបដោយ ការរីកចម្រើន មាន​សីលធម៌ មាន​វិន័យ​ល្អ​ទៅ​អនាគត​។
លោក បន្ដថា៖ ​វិស័យ​ឯកជន ដែល​កំពុង​ឈានឡើង​តាម​មាគ៌ា​អភិវឌ្ឍន៍​ប្រកបដោយ​កិត្យានុភាព ហើយ​វិស័យ​ឯកជន បាន​ចូលរួម​អភិវឌ្ឍ ន៍​យ៉ាងខ្លាំង​មិនអាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ភាពក្រីក្រ​។ មួយវិញទៀត​វិស័យ ឯកជន​លើ​ការអប់រំ ត្រូវបាន​ផ្តល់​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ពី​រាជរដ្ឋាភិបាល​។ ដូច្នេះ​សាលា​អន្តរជាតិ ប្រ៊ី​ត​ធី​ស​កម្ពុជា នឹង ប្តេជ្ញាចិត្ត ដឹកនាំ​ឲ្យ​បានល្អ​ក្នុង​ការ​បង្រៀន ទៅតាម​អ្វីៗ​ដែល​ឪពុកម្តាយ​ទាំងអស់គ្នា​ប្រាថ្នា​ចង់បាន​។ បន្ថែម​លើ​នេះ​ទៀត សាលា​អន្តរ​ជាតិ​ជាតិ​ប្រ៊ី​ត​ធី​ស​កម្ពុជា នឹងធ្វើ​ឲ្យ​កូនៗ​របស់លោក​អ្នក មិន​ត្រឹមតែ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយទៅជា​ទំពាំង​បង្កើត​ព្រៃ​ឬ​ស្សី និង​ជា​អ្នកដឹកនាំ​ល្អ​ទៅ​អនាគត​ ៕ ដោយ៖

20150704-182716.jpg

...

20150704-182720.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print