លោក ចាន់ យុត្ថា ដឹកនាំក្រុមការងារក្រសួងធនធានទឹក នឹងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើននៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៥ លោក ចាន់ យុត្ថា អគ្គាធិការ និងជានាយកខុទ្ទកាល័យលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តកំពង់ស្ពឺ ។

IMG_5071

លោកអគ្គាធិការបានបញ្ជាក់ថា ពិនិត្យជារួមល្បឿននៃការបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តកំពង់ស្ពឺ នាឆ្នាំ ២០១៥ នេះ សម្រេចបានប្រមាណ ៤៦.៥០០ហិកតា ស្មើនឹងប្រមាណ ៤១ភាគរយ នៃផែនការ។ បើយើងធ្វើការប្រៀបធៀបជាមួយនឹងការបង្កបង្កើនផលស្រូវវស្សាឆ្នាំ ២០១៤ ឃើញថា ការបង្កបង្កើនផលស្រូវវស្សាក្នុងខេត្តកំពង់ស្ពឺនាឆ្នាំនេះ មានសន្ទុះលឿនជាងឆ្នាំ ២០១៤ កន្លងទៅ។លោកបន្តថា ទោះជាបែបនេះក្តី ក៏នៅក្នុងខេត្តនេះមានតំបន់មួយចំនួនមិនទាន់មានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលនៅឡើយ ជាក់ស្តែងដូចជា ឃុំវាល និងឃុំរការកោះ ស្ថិតក្នុងស្រុកគងពិសី។ តំបន់នេះធ្លាប់ទទួលទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង ប៉ុន្តែបច្ចប្បន្នតួប្រឡាយនេះមួួយចំនួនត្រូវបានពពួកវារុក្ខជាតិ ដូចជា ចក កំប្លោក ត្រឹប ជាច្រើន ដុះណែនពេញជាអន្លើៗ ធ្វើឱ្យស្ទះចរន្តទឹកហូរបានតិច មិនគ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់។ ពិនិត្យឃើញបញ្ហានេះលោករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមការងារក្រសួង ដឹកនាំគ្រឿងចក្រដើម្បីកាយស្តារយកពពួកវារីរុក្ខជាតិទាំងនេះចេញ ។

លោកអគ្គាធិការ បានបញ្ជាក់បន្ថែមថា ពពួកវារីរុក្ខជាតិទាំងនេះ គឺបានហូរធ្លាក់ពីតាមបណ្តាបឹងនានានៅតំបន់ខាងលើ មកដុះណែនតាន់តាប់ពេញតួប្រឡាយ ហើយដែលមានទម្ងន់រហូតដល់រាប់រយតោនឯណោះ។ ទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារក្រសួងនឹងធ្វើការកាយស្តារពពួកវារីរុក្ខជាតិទាំងនេះចេញ ឱ្យបានឆាប់ ដើម្បីសម្រួលដល់ចរន្តទឹកដែលហូរតាមប្រឡាយរលាំងជ្រៃខាងត្បូង សម្រាប់ការមកស្រោចស្រពស្រូវរបស់បងប្អូនប្រជាកសិករនៅតំបន់នេះ ៕

IMG_5068

IMG_5069

IMG_5072

...

IMG_5070

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print