កូរ៉េខាងជើងព្រមានពីសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូង

ចែករំលែក៖

ក្រោយពេលដែលកូរ៉េខាងត្បូងបានធ្វើការសាកល្បងមីស៊ីលដែលអាច វាយ ប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើងដោយជោគជ័យ រួចមកកូរ៉េខាងជើង ក៏បានធ្វើការថ្កោលទោសដល់ប្រទេសនេះផងដែរ។

ក្រសួងការបរទេសរបស់ ទីក្រុងព្យុង យ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ថាកូរ៉េខាងជើងនឹងធ្វើការថ្កោលទោសចំពោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជាភាគីមួយដែលបានផ្តួច ផ្ដើម ឲ្យមានការផ្ទុះឡើងនូវភាពតានតឹង។

ស្របជាមួយនឹងការថ្កោលទោស ចំពោះសហសមយុទ្ធរវាង អាមេរិក នឹង កូរ៉េខាងត្បូង ស្របពេលដែលភាពតាន តឹងកំពុងកើនឡើង ក្រសួងការបរទេសកូរ៉េ ខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍៧ទំព័រថា ប្រសិនបើមានសង្គ្រាម ផ្ទុះឡើងមែន មិនថានរណាជាអ្នកវាយ ប្រហារ ការពារទុកមុនទេ គឺសហរដ្ឋ អាមេរិក ត្រូវតែជាអ្នកទទួលខុសត្រូវ ចំពោះការផ្ទុះសង្គ្រាមនោះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រសួងបង្រួបបង្រួមជាតិ នៃប្រទេសកូរ៉េ ខាងត្បូង នៅថ្ងៃសុក្រទី៧ ខែមេសានេះ បានជំរុញសាជាថ្មី ទៅកាន់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវការគិតស្រមៃរបស់ខ្លួន ជាមួយនឹងអាវុធនុយ ក្លេអ៊ែរ និងមីស៊ីល ខណៈក្រុងព្យុងយ៉ាង បន្ថែមវោហាសាស្រ្តនិយមសង្គ្រាមដោយកាលពីថ្ងៃពុធ កន្លងទៅនេះបានបាញ់ធ្វើតេស្ដមីស៊ីលផ្លោងម្ដងទៀត បង្កឲ្យមាន ការថ្កោលទោស យ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌ មាន យុនហាប់ ។ ក្រសួងការបរទេស នៃប្រទេសផ្ដាច់ការ កូរ៉េខាងជើង កាលពីថ្ងៃ ព្រហស្បតិ៍ នេះ បានចេញសេចក្ដីថ្កោល ទោសមួយ ដោយបានអះអាងថា សហរដ្ឋ អាមេរិក គួរតែទទួលខុសត្រូវទាំងស្រុង សម្រាប់ការផ្ទុះសង្គ្រាមដែលអាចកើត មាន ឡើងនៅលើឧបទ្វីបកូរ៉េ គ្មានបញ្ហាសម្រាប់ អ្នកណា ដែលបើកការវាយប្រហារមុន ក្នុង នោះក្រសួងបង្រួបបង្រួមជាតិ បានជំរុញ ឲ្យកូរ៉េខាងជើង បោះជំហានទៅលើផ្លូវ ឆ្ពោះទៅរកការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅ នេះ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានធ្វើ តេស្ដគ្រាប់មីស៊ីលផ្លោង ទៅកាន់សមុទ្រ ខាងកើត ប្រទេសរបស់ខ្លួន ដែលមាន ចម្ងាយ ៦០គីឡូម៉ែត្រ ក្នុងរយៈពេល ៩ នាទី ហើយក្នុងនោះ ក្រុមមន្ត្រីសហរដ្ឋ អាមេរិក បានរាយការណ៍ថា គ្រាប់មីស៊ីល ដែលប្រទេសមួយនេះ បានបាញ់នោះជា មីស៊ីលខ្នាតមធ្យម Scud ER និងបានរង ការបរាជ័យ នៅពេលដែលមីស៊ីល ហោះ ចូលទៅក្នុងអាកាស ៕

korean (1) korean (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print