ភ្នំពេញ៖ ក្រោយពីមានការដាច់ចរន្តអគ្គិសនីមួយយប់លុះទៀបភ្លើងទើបភ្លើងដំណើរកាវិញធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយកន្លែងបានឆាប់ឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ដោយសារតែចរន្តភ្លើងបុកមកខ្លាំងពេកធ្វើឲ្យផ្ទុះឌីសង់ទ័រ។
ករណីកើតមានអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលក់អីវ៉ាន់ចាបហួយមួយកន្លែង ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះឈ្មោះសាន ចំណាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបលក់ដូរ ស្នាក់ទីតាំងកើតហេតុខាងលើ។
តាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ មានការដាច់ចរន្តអគ្គីសនី រហូតមកដល់វេលាម៉ោងកើតហេតុស្រាប់តែមានចរន្តអគ្គីសនីបានតភ្ជាក់មកវិញ។ លុះក្រោយមកមួយសន្ទុះស្រាប់តែមានក្លិនឆ្ងៀមពេលនោះគាត់ក៏មានឡើងបើកភ្លើងមើលពេលនោះស្រាប់តែឃើញកន្លែងឌីសង់ទ័រមានបែកផ្កាភ្លើងធ្វើឲ្យគាត់ភ័យរត់ចេញមកក្រៅនិងស្រែកឲ្យគេឯងជួយបង្កការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ហើយបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តរបស់ស្នងនគរបាលជាតិហើយភ្លើងក៏រលត់ទាំងស្រុងតែម្តង។ ចំណែកការខូចខាតវិញ សម្ភារនៅខាងក្នុងរងការខូចខាតអស់មួយចំនួនធំផងដែរតែមិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆេះផ្ទះខាងលើនេះបណ្តាលមកពីទុស្សេខ្សែភ្លើង៕ សុខាសែនជ័យ
...