តារាល្បីៗចូលរួមបង្កើតបរិយាកាសរីករាយមុនចូលឆ្នាំថ្មីដល់កម្មកររោងចក្រ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង តារាសម្តែងជាច្រើនដួង បានចូលរួមច្រៀង និងរាំលេងជាមួយបងប្អូនកម្មករ កម្មការនីជាច្រើនរោងចក្រអបអរឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ជាក់ស្តែងដូចជាកាលពីចុងសប្តាហ៍មុននេះ មានរោងចក្រចំនួន៧ នៅក្នុងរាជធានីភ្នំពេញ បានសហការជាមួយអង្គការ៉ាក់រៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយ និងចំណេះដឹងព័ត៌មានថ្មីៗពីបញ្ហាសុខភាព ។

តារាចម្រៀងតារាសម្តែង ដែលបានចូលរួមជាមួយសកម្មភាពនេះវិញ មានជាច្រើនដួងហើយតាមរយះទឹកមុខរបស់ពួកគេ ក៏ពោរពេញដោយស្នាមញញឹម និងរីករាយណាស់ដែលបានចូលរួមបង្កើតភាពរីករាយដល់កម្មករ កម្មការិនីរោងចក្រ ។ វត្តមានតាចម្រៀង តារាសម្តែងដែលបានចូលរួមនោះ រួមមានដូចជាលោកប៉ែន សារាវ លោក ហេង រនះកក្កដា លោកហង្ស សុវណ្ណារឹទ្ធ លោកផាត់ ពិដោរ កញ្ញាសុភ័ក្រ កុសាម៉ា កញ្ញាសុខ មុន្នីរក្សា កញ្ញាសុខ មុន្នីពិសី កញ្ញាសួស រដ្ឋា ជាដើម ។

អ្នកផលិតកម្មវិធីខាងលើបានបញ្ជាក់ថា កម្មវិធីអប់រំសុខភាពផ្លូវភេទ និងសុខភាពទូទៅសម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរនានា មានរយៈពេលជាយូរឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រច្រើនពីមហាជនផងដែរ។ ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ សិល្បករជាច្រើនបានចូលរួមបង្កើតភាពរីករាយខ្លាំងដល់កម្មករ កម្មការិនីរោងចក្រប្រមាណ៧កន្លែងបន្តបន្ទាប់គ្នា នៅជាយរាជធានីភ្នំពេញ។ ប្រភពបន្តថា កម្មវិធីខាងលើ មិនត្រឹមតែជាការផ្តល់ការកម្សន្តសប្បាយសម្រាប់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែវាបានបង្កប់នូវសារអប់រំលើបញ្ហាសុខភាព ទាំងបញ្ហាទូទៅ និងសុខភាពផ្លូវភេទជាដើម ដែលកម្មវិធីនេះទទួលបានការចូលរួមពីកម្មកររាប់ម៉ឺននាក់។

សិល្បករទាំងអស់បានចូលរួមបង្កើតភាពស្និទ្ធិស្នាល និងភាពរីករយាសម្រាប់កម្មករ កម្មការិនីទាំងអស់ដោយបានលើកយកនូវបទចម្រៀង ប្រជាប្រិយខ្មែរជាច្រើនបទ ច្រៀងជូនកម្មករ កម្មការិនីស្តាប់កម្សាន្ត និងរាំលេងមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។

សិល្បករដែលបានចូលរួម សុទ្ធតែបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលបានបង្កើតបរិយាកាសសប្បាយៗ ដល់ប្រជាពលរដ្ឋខ្មែរមុនឱកាសចូលឆ្នាំថ្មីមកដល់ ។ អ្វីដែលពិសេស ពួកគេពេញចិត្តនឹងកម្មវិធីនេះ គឺការបានបញ្ជ្របនូវចំណេះដឹងលើបញ្ហាសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករ កម្មការិនីរោងចក្រកាត់ដេងផងដែរ។ ពួកគេ ក៏សន្យាបន្តជួយចូលរួមកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌បែបនេះបន្តទៀត ដើម្បីបង្កើតឲ្យមានវេទិកាជួបគ្នារវាងសិល្បករ នឹងអ្នកគាំទ្រ ពិសេសគឺការចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកសុខភាពជួនប្រជាពលរដ្ឋខ្មែរផងដែរ ៕ វឌ្ឍនា

...

vuthy (14) vuthy (11) vuthy (9) vuthy (8) vuthy (13) vuthy (7) vuthy (10) vuthy (15) vuthy (2) vuthy (4) vuthy (5) vuthy (6) vuthy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print