បុរស២នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីបើកម៉ូតូបញ្ច្រាសផ្លូវទៅបុករថយន្តឡិចស៊ីស៤៧០

ចែករំលែក៖

កណ្តាល៖ បុរស២នាក់ទទួលរងរបួសធ្ងន់ស្រាលបន្ទាប់ពីបើកម៉ូតូបញ្ច្រាសផ្លូវហាមឃាតជ្រុលទៅបុករថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខខេមរៈភូមិន្ទពេញមួយទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះវីងវេលុយយីហោ “ឃុត សម្ភស្ស” ស្ថិតក្នុងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BP-2092 បើកបរដោយឈ្មោះ ថៃ វាន់ ភេទប្រុស អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ឌី ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) ។ ទាំង២នាក់នេះមានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2-6252 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើនេះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចរង្វង់មូលលោកតាម៉ៅឆ្ពោះទៅគល់ស្ពាន(បើកបញ្ច្រាសផ្លាកសញ្ញាហាមចូល) ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយរថយន្តឡិចស៊ីសខាងលើនេះពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលយ៉ាងដូច្នេះ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរក្រុងតាខ្មៅ ធ្វើការវាស់វែងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...

leng (3) leng (2) leng (4) leng (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print