ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអេហ្ស៊ីប បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់នោះ ពេលនេះក្រុមភេរវ កម្ម IS បានចេញមុខទទួលស្គាល់ថាជា សកម្មភាពវាយប្រហាររបស់ខ្លួន។ តាមការ លើកឡើងរបស់មន្រ្តី រដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារ ស្ថិតនៅភាគខាងជើង ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងពេលមាន ពិធីថ្វាយបង្គំ តាមបែបសាសនា កាលពីថ្ងៃ អាទិត្យទី៩ ខែមេសា ចំនួនអ្នកស្លាប់បាន កើនឡើងដល់ ៤៧នាក់ និងរបួស ២៧ នាក់ផ្សេងទៀត។
សារព័ត៌មាន CNN បានឲ្យដឹងថា ក្រុមឧទ្ទាម IS បានអះអាងពីការទទួល ខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងវិហារមួយកន្លែងក្នុងប្រទេស អេហ្ស៊ីប ស្របពេលដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៤៧នាក់នៅព្រឹកថ្ងៃ ចន្ទទី១០ ខែមេសា ដោយក្នុងនោះអ្នក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មាន ចំនួនរហូតដល់ទៅ ២៧នាក់ និងឈានដល់ រដ្ឋាភិបាលអេហ្ស៊ីប ប្រកាសដាក់ប្រទេស ក្នុងភាព អាសន្នរយៈពេល ៣ខែថែមទៀត ផង។
យោងតាមសារព័ត៌មាន ABC News ចេញផ្សាយកាលពី ថ្ងៃទី៩ ខែមេសា បាន ឲ្យដឹងថា ការវាយប្រហារនេះ បានកើត ឡើងនៅទីក្រុង Nile Delta ដែលការវាយ ប្រហារនេះ បានកើតឡើងមុនពេលដែល សម្តេច ប៉ាបហ្វ្រង់សុីស នឹងយាងបំពេញ ទស្សនកិច្ច នៅអេហ្ស៊ីបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី