ស្ត្រីម្នាក់បើករថយន្តហាយឡែនឌ័របុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បើករថយន្តម៉ាកហាយឡែនឌ័របត់ស្តាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣៥នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២១B ត្រង់ចំណុចហាងសុភី ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខកណ្តាល2B-9889 បើកបេដោយឈ្មោះ ឆិន ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ខៀវ សុខា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-1204 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហាយឡែនឌ័របើកបរតាមបណ្តោយផ្លូវជាតិលេខ២១Bក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានបើកបត់ស្តាំ ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តបត់ស្តាំដោយខ្វះការប្រុងប្រយ័ត្ន ។ ដោយឡែកអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន និងមានជាតិអាកុលនៅក្នុងខ្លួនចំនួន០,៧១មីលីក្រាមក្នុងមួយលីត្រខ្យល់ ៕ ស្អាងជ័យ

...

leng (3) leng (4) leng (6) leng (5) leng (1) leng (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print