វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិកបានរារាំងចិននិងរុស្ស៊ីចាប់ដៃគ្នាដែលអាចគំរាមដល់មហាអំណាចអាមេរិក

ចែករំលែក៖

គម្រោងបែងចែកពិភពលោកគ្រប់គ្រងរបស់ប្រទេសមហាអំណាចយោធា ចិននិង រុស្ស៊ី ត្រូវបានអាមេរិកដឹងមុនហើយទប់ស្កាត់បានទាន់ពេលវេលា បើមិនដូច្នោះទេរុស្ស៊ីនិងចិនប្រាកដជាដណ្តើមមហាអំណាចទីមួយពីអាមេរិកមកហែកចែកគ្នាគ្រប់គ្រងជាមិនខាន។

ការដែលរុស្ស៊ីរងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចបានធ្វើឲ្យរុស្ស៊ីថមថយកម្លាំងយ៉ាងខ្លាំងពិសេសលើវិស័យសេដ្ឋកិច្ចបានធ្វើឲ្យប្រទេសនេះមិនអាចក្រោកឡើងប្រឆាំង អាមេរិកបាន ហើយលោកពូទីនក៏បាន ប្រកាសទទួលស្គាល់អាមេរិកជាប្រទេស មហាអំណាចតែមួយគត់លើពិភពលោក។

ចំពោះចិនវិញក៏ដូចគ្នាដែរ បើអាមេរិកមិនអាចរារាំងមហិច្ឆតាគ្រប់គ្រងសមុទ្រចិនភាគខាងត្បូងរបស់ទីក្រុងប៉េកាំងបានទេនោះមហាអំណាចទីមួយរបស់អាមេរិកក៏ នឹងរងការបាត់បង់ដូចគ្នា។ ពិភពលោក បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចអាមេរិកដែលមានសម្ពន្ធមិត្តដ៏រឹងមាំសុទ្ធសឹងតែជាប្រទេសមហាអំណាចសេដ្ឋកិច្ច។ ទាំងនោះហើយ គេអាចនិយាយ បានថា ក្នុងរយៈពេល១ឬ២ ទសវត្សខាងមុខមហាអំណាចពិភពលោករបស់អាមេរិកមិនរងការគំរាមកំហែងនោះឡើយ។

បើទោះបីចិននិងរុស្ស៊ីមានបំណងចង់ ដណ្តើមមហាអំណាចពីអាមេរិកក៏ជារឿងមួយដ៏លំបាកដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសទាំង២មិនទាន់អាចតាមទាន់អាមេរិកនោះឡើយក្នុងរយៈពេលខ្លី បើទោះជា ចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋ កិច្ចទី២នៅលើពិភពលោកក៏ដោយ។

បច្ចុប្បន្នចិនបានខិតខំពង្រីកអំណាចគ្រប់គ្រងនៅតំបន់សមុទ្រចិនភាគខាង ត្បូង ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការឆ្ពោះទៅ រកការគ្រប់គ្រងពិភពលោកទាំងមូល។ ចំណែកសម្ពន្ធមិត្តចិនគឺរុស្ស៊ីក៏កំពុងតែ ពង្រីកឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ាដែរ។

ជាច្រើនទសវត្សកន្លងមកកម្លាំងទាហាន ជើងទឹកអឺរ៉ុបបានបង្ហាញវត្ដមាននៅគ្រប់ ទិសទីជុំវិញពិភពលោកដើម្បីខួងយកធនធានធម្មជាតិជួញដូរ និងបង្កើតបណ្ដាញ គ្រប់គ្រងពិភពលោកទាំងមូល។ ប៉ុន្ដែរូបភាពទាំងនោះពេលនេះត្រូវបានផ្លាស់ប្ដូរ ទាំងស្រុងដោយសារតែការងើបឡើងនៃប្រទេសចិននិងរុស្ស៊ី។

នៅរដូវរងាកាលពីឆ្នាំ២០១៥ គេនឹង អាចមើល ឃើញកម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រមេឌីទែរ៉ាណេជាលើកដំបូងចូលរួមធ្វើសកម្មភាពសមយុទ្ធជាមួយ រុស្ស៊ី។ គម្រោង ធ្វើសមយុទ្ធនោះត្រូវបានប្រកាសកាលពីសបា្ដហ៍មុននៅទីក្រុងប៉េកាំងក្រោយ កិច្ចប្រជុំរវាងមន្ដ្រីយោធាប្រទេស ទាំងពីរ។

ជាការពិតណាស់ចិនប្រាកដជាពេញ ចិត្ដ យ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំង របស់កម្លាំងទាហានជើងទឹកចិនបង្ហាញវត្ដមាន នៅតំបន់សមុទ្រដែលគេចាត់ទុកថា ជា បេះដូងនៃសម្ពន្ធមិត្ដអឺរ៉ុប។ ប៉ុន្ដែការធ្វើ សមយុទ្ធនោះមិនមែនគ្រាន់តែជាតំណាងប៉ុណ្ណោះទេ គឺវាបានបង្ហាញយ៉ាងច្បាស់ពីដំណើរឆ្ពោះទៅមុខដ៏សំខាន់របស់ចិន និងរុស្ស៊ីដែល ចាប់ដៃគ្នារៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ ពិភពលោកឡើងវិញនៅ ពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុង មូស្គូ តែងតែប្រឆាំងរាល់សកម្មភាពយោធា របស់លោកខាងលិចនៅជិតព្រំដែនរបស់ខ្លួន។ ចិនបានប្រតិកម្មយ៉ាងខ្លាំងពេលមាន យន្ដហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកហោះហើរជិតព្រំដែន សមុទ្ររបស់ខ្លួន។

ចំណែករុស្ស៊ីក៏កំពុង រារាំងគម្រោងឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូដើម្បីដាក់បញ្ចូលសមាជិកថ្មី ដែលជាប្រទេសអតីតសហភាពសូវៀត ក្នុងគោលដៅឡោមព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យ ងើបរួច។

ដូច្នេះការធ្វើសមយុទ្ធរួមនៅពេលខាងមុខនៅសមុទ្រមេឌីទែរ៉ាណេជាសារដ៏មាន សារសំខាន់ និងច្បាស់លាស់ដល់ប្រទេស លោកខាងលិច។ ប្រសិនបើណាតូនៅតែបន្ដយាមល្បាតជិតព្រំដែនចិននិងរុស្ស៊ីទៀត ប្រទេសទាំង២ក៏អាចចូលទៅកៀកព្រំដែនណាតូ និងអាមេរិកផងដែរ។

ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធរួមជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិននិងរុស្ស៊ីក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខ ពិភពលោកឡើងវិញនោះគឺពឹងផ្អែកទៅលើឥទ្ធិពលនៃប្រទេសទាំងពីរ។ ទាំង ចិននិង រុស្ស៊ីបានយល់ឃើញថាប្រទេសទាំង២មានសិទ្ធិច្រានចោលឬទទួលយកនូវអ្វីដែល កំពុងតែកើតមាននៅក្នុងប្រទេសជិតខាង។

រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថាជាប្រទេសស្ថិតនៅក្រោមអាណានិគមរបស់ទីក្រុង មូស្គូជាច្រើនទសវត្សកន្លងមក ហើយ ពេល នេះបើអ៊ុយក្រែនចូលជាសមាជិក សហគមន៍អឺរ៉ុបគឺជារឿងមិនអាចទទួល យកបានឡើយ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរពូទីន ក៏ជំរុញទស្សនៈបង្កើតសម្ពន្ធមិត្ដអាស៊ីអឺរ៉ុបដើម្បីស្ដារកិត្ដិយសរបស់រុស្ស៊ី នៅតំបន់ដែលប្រទេសខ្លួនមានឥទ្ធិពលទៅលើជាយូរយារណាស់មកហើយ។

កន្លងមកថ្មីៗចិនក៏បានស្វែងរកវិធី សាស្ដ្របង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីប អាស៊ីដោយពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់របស់ខ្លួន។ ប៉ុន្ដែចិនបែរជា អនុវត្ដគោលនយោបាយគំរាមកំហែងដល់សន្ដិសុខប្រទេសជិតខាងទៅវិញ។ បច្ចុប្បន្ន ចិន កំពុងជ្រៀតជ្រែកចូលក្នុងវិវាទដែន អធិបតេយ្យជាមួយប្រទេសជាច្រើនដែលមានព្រំ ដែនគោក និងព្រំដែនសមុទ្រជាប់គ្នាក្នុងនោះ មានទាំងប្រទេសឥណ្ឌា និង ជប៉ុនព្រមទាំងបណ្ដាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍។ កាលពីឆ្នាំ២០១៣ចិនក៏បានប្រកាសបង្កើត តំបន់ការពារដែនអាកាសនៅតំបន់សមុទ្រចិនភាគខាងកើតក្នុងគោលដៅគ្រប់គ្រងទៅលើប្រជុំកោះដែលមាន វិវាទ។

ទស្សនៈមួយចំនួនរបស់លោកខាង លិច បានលើកឡើងថា ដើម្បីសន្ដិភាពគួរ តែទទួល ស្គាល់ឥទ្ធិពលរបស់រុស្ស៊ី និងចិន នៅក្នុងតំបន់។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ មួយ អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយ ដោយចំៗ ថា មានមូលហេតុជាច្រើនដែលធ្វើឱ្យអ៊ុយក្រែនមិនអាចសម្រេចអនាគត របស់ខ្លួន បានឡើយ ដោយសារប្រទេស នេះស្ថិត ក្រោមឥទ្ធិពលរបស់រុស្ស៊ី។ ដូច្នេះដើម្បីសន្ដិភាពលោកខាងលិចក៏ត្រូវទទួលស្គាល់នូវឥទ្ធិពលទាំងនោះផងដែរ៕

Xi-Jinping-Vladimir-Putin 22

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print