ខេត្ដសៀមរាប៖ អាជីវករមួយចំនួន ពិសេសអ្នកលក់ត្រីសាច់បន្លែបង្ការ បន្ដិចបន្ដួចត្រូវបានក្រុមអ្នកទារភាស៊ី នៅផ្សារពួកក្នុងខេត្ដសៀមរាបសម្លុត គំរាមកំហែងយកលុយភាស៊ីដោយអនុ វត្ដហួសពីសៀវភៅបន្ទុករបស់រដ្ឋ ។
ស្ដ្រីឈ្មោះ យ៉ែម ជាអ្នកលក់បន្លែ នៅផ្សារពួកម្នាក់បានឱ្យដឹងថា ជារៀង រាលថ្ងៃគាត់បានមកលក់បន្លែបង្ការ បន្ដិចបន្ដួចដើម្បីចិញ្ចឹមនិងផ្គត់ផ្គង់ជីវ ភាពកូនៗចំនួន៣នាក់ ហើយក្នុងមួយថ្ងៃ លក់និងរកប្រាក់បានពី៧ពាន់ទៅ៨ពាន់ រៀលប៉ុណ្ណោះ ។ ពេលវេលានិងថ្ងៃខ្លះ ទើបនឹងលក់បានប្រាក់១ពាន់ទៅ២ពាន់ រៀលក៏ត្រូវក្រុមអ្នកទារភាស៊ីមកដក ហូតយកលុយថ្លៃទារភាស៊ី១ពាន់រៀល ទាំងព្រឹកព្រលឹម តែបើមិនឱ្យទេក្រុម អ្នកទារភាស៊ីទាំងនោះបានលើកកញ្ច្រែង របស់គាត់គប់ចោលមិនខាន ។
ការយក ភាស៊ីរបស់ក្រុមអ្នកយកភាស៊ីនៅផ្សារ ពួកនេះមិនមានបង្កាន់ដៃកំណត់តម្លៃ ច្បាស់លាស់នោះទេ ហើយបើតាមគាត់ ដឹងការយកភាស៊ីក្នុងតម្លៃនេះគឺហួស នឹងសៀវភៅបន្ទុករបស់រដ្ឋដែលបាន កំណត់។ ដោយឡែកអ្នកលក់ព្រលិតក្រសាំង និងម្អមម្នាក់ឈ្មោះ ទូច ក៏បានប្រាប់អ្នក យកព័ត៌មាននគរវត្ដឱ្យដឹងដែរថា រាល់ ថ្ងៃការលក់ដូររបស់គាត់អាចលក់បានពី៥ពាន់ទៅ៦ពាន់រៀលប៉ុណ្ណោះតែត្រូវ ក្រុមអ្នកទារភាស៊ីយក១ពាន់រៀលបើ ទោះបីជាគាត់អង្វរសុំឱ្យត្រឹម៥០០រៀល ក៏ពួកគេមិនព្រមជាដាច់ខាតបើមិន ដូច្នេះទេក្រុមអ្នកទារភាស៊ីនឹងយកបន្លែ ទៅគ្រវែងចោលមិនខានឡើយ ។
អាជីវករឈ្មោះ ទូច បានបញ្ជាក់ថា ក្រុមអ្នកយកភាស៊ីនៅផ្សារពួកមើលទៅដូចជាមិនមែនជាខ្មែរបានប្រើអំណាច មកលើប្រជាពលរដ្ឋក្រុមអាជីវករលក់ ដូរបន្លែបង្ការគ្រាន់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ ។ មានថ្ងៃខ្លះក្រុមអ្នកទារភាស៊ីទាំង នេះមិនសប្បាយចិត្ដពួកគេមិននិយាយ ច្រើនហើយប្រមូលបន្លែបង្ការរបស់ពួកគាត់បោះទៅលើរថយន្ដព្រោះតែខឹង សម្បារជាមួយនឹងអាជីវករដែលរាយ ការណ៍ពីទង្វើរបស់ពួកគេធ្វើមិនគប្បីទៅថ្នាក់ឃុំ-ស្រុក ។
ទាក់ទិននឹងអាជីវកររិះគន់ចំពោះក្រុម អ្នកយកភាស៊ីនៅផ្សារពួកក្នុងខេត្ដសៀម រាបនេះលោក ម៉ៅ វិសុទ្ធ អភិបាលស្រុក ពួកបានប្រាប់ឱ្យដឹងថា តាមគោលការណ៍ របស់រដ្ឋនៅក្នុងសៀវភៅបន្ទុកគឺតម្រូវ កំណត់ទំហំកន្លែងអ្នកលក់ដូរ៤ម៉ែត្រ ការ៉េ តម្រូវឱ្យយកលុយតែ៤០០រៀល ប៉ុណ្ណោះ ។ ទំហំ៥ម៉ែត្រការ៉េតម្រូវឱ្យ យក៥០០រៀល ហើយចំពោះគោល ការណ៍នេះលោកបានផ្សព្វផ្សាយនិងដាក់ ឱ្យប្រើប្រាស់រួចហើយៗប្រសិនបើអ្នក អនុវត្ដសៀវភៅបន្ទុកមិនត្រឹមត្រូវនិង ធ្វើឱ្យមានការតវ៉ា លោកនឹងចាត់ការ។ លោកអភិបាលស្រុកបានបន្ថែមថា កន្លងមកបាតុភាពនេះលោកបានកោះ ហៅអាជីវករនិងអ្នកគ្រប់គ្រងភាស៊ីផ្សារ មកប្រជុំដោះស្រាយចំនួន៣លើករួចមក ហើយៗថា បើសិនជាមានបញ្ហាអ្វីត្រូវ ប្ដឹងតវ៉ាមក ខណៈគណៈកម្មការផ្សារ ចៀសវាងមានប្រទូសរ៉ាយប្រើអំពើហិង្សា ដាក់គ្នា ។
ចំពោះករណីថ្មីនេះលោកក៏នឹង កោះហៅអ្នកទារភាស៊ីផ្សារប្រធានផ្សារមកសួរនាំនៅល្ងាចថ្ងៃទី២១ ខែសីហា ហើយបើសិនជាមានការចាំបាច់លោកនឹងធ្វើលិខិតទៅអភិបាលខេត្ដដើម្បីរក ដំណោះស្រាយ ។ លោកបញ្ជាក់ថា ចំពោះការរិះគន់ និងលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោកនឹងពិនិត្យមើលសៀវភៅបន្ទុក ឡើងវិញដើម្បីកុំឱ្យមានបញ្ហាដដែលៗ។ ដោយឡែកលោក សន នី អ្នកគ្រប់ គ្រងផ្សារពួកបានបដិសេធតាមទូរស័ព្ទ ចំពោះការចោទប្រកាន់ទៅលើអ្នកទារ ភាស៊ីដែលយកលុយអ្នកលក់បន្លែក្នុង១ កញ្ច្រែង១ពាន់រៀលនោះថា ជាការមិន ពិតនោះទេ ។
តាមការពិតអ្នកលក់ទាំង នោះក្នុងម្នាក់មាន៥-៦កញ្ច្រែង ដូច្នេះ លោកបានឱ្យទារយកភាស៊ី១ពាន់រៀល តែបើ១កញ្ច្រែងត្រឹម២០០រៀលប៉ុណ្ណោះ ហើយការយកភាស៊ីនេះគឺទុកសម្រាប់ ចំណាយដល់អ្នកមកប្រមូលសំរាម ប៉ុណ្ណោះ ៕
ដោយ៖ ប៊ុន រិទ្ធី