មុនឱសានវាទផុតកំណត់មួយម៉ោងកូរ៉េទាំងពីរឯកភាពពិភាក្សាគ្នានៅព្រំដែនបញ្ចប់ភាពតានតឹង

ចែករំលែក៖

មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានយល់ព្រមពិភាក្សាគ្នានៅព្រំដែនតែម្តងនៅវេលាម៉ោង១៦ថ្ងៃទី​២២ខែសីហា ក្នុងគោលដៅបញ្ចប់ភាពតានតឹង ដែលអាចកើតសង្គ្រាម​ជាទ្រង់ទ្រាយធំ។
សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា​ទីប្រឹក្សាសន្តិសុខជាតិលោកKim Kwan Jin និង​រដ្ឋមន្ត្រីឯកភាពជាតិHong Yong Pyo និងជួបពិភាក្សាជាមួយលោក Kim Yang gonមន្ត្រីកូរ៉េខាងជើងទទួលបន្ទុកបញ្ហាឧបទ្វីបកូរ៉េនៅវេលាម៉ោង​១៦ថ្ងៃទី​២២សីហា បន្ទាប់ពីជំនួបពិភាក្សារបស់មន្ត្រីយោធានៅព្រំដែន។

ជាមួយនិងការយល់ព្រមអង្គុយតុពិភាក្សានោះមានន័យថា សង្គ្រាមនិងមិនកើតឡើងឡើងនៅ​ពេលនេះរវាងកូរ៉េទាំងពីរ៕ 

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print