កសិដ្ឋានចិញ្ចឹម មាន់ ទា ជ្រូក នៅឃុំពើកស្រុកអង្គស្នួលជះក្លិនលើលំនៅឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន៧៨គ្រួសារ រស់នៅភូមិ ខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរិះគន់និងត្អូញត្អែរថា ក្រុមហ៊ុន វើលដ៍វ៉េត ចញ្ចឹមសត្វមាន់ ទា ជ្រូក បាន បង្ហូរទឹកលាមកសត្វទៅលើផ្លូវសាធារណៈ ហើយបានហៀរហូរចូលដល់លំនៅឋាន របស់ពួកគាត់ ព្រមទាំងបោះសត្វទាដែលងាប់ៗពាសវាលពាសកាលធ្វើឲ្យជះក្លិន ស្អុយ ប៉ះពាល់ដល់សុខភាព ។

ទាក់ទងបញ្ហាខាងលើលោកមេភូមិខ្លាកូនបានឲ្យដឹងថា ការសាងសង់កសិដ្ឋាន និងធ្វើអាជីវកម្មខាងលើថ្នាក់លើមិនដែល ប្រាប់គាត់ទេ ។ រីឯការប៉ះពាល់ទាំងនោះគឺ ពិតដូចជាពលរដ្ឋបានរិះគន់មែនធ្វើឲ្យពួក គាត់ទ្រាំនឹងក្លិនស្អុយមិនបាន។

ចំណែកលោក យន់ ប៊ុនឈឿន មេឃុំ ពើកបានឲ្យដឹងដែរថា លោកបានជូនដំណឹងទៅការិយាល័យបរិស្ថានស្រុកអង្គស្នួលរួចហើយ ដើម្បីឲ្យមន្ត្រីជំនាញចុះមកពិនិត្យ មើលបច្ចេកទេសរបស់ក្រុមហ៊ុននោះ។
ប្រជាពលរដ្ឋសំណូមពរថា ក្លិនអាចម៍ ទា មាន់ ស្អុយពិបាកដកដង្ហើមខ្លាំងណាស់ ដូច្នេះអាជ្ញាធរគួរចាត់វិធានការដើម្បីឲ្យ ប្រជាពលរដ្ឋកត់ក្តៅ ៕

...

a111 (1) a111 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print