ភ្នំពេញ៖ កីឡាករចំបាប់កម្ពុជាបាន ឈ្នះមេដាយចំនួន៥គ្រឿងក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាចំបាប់ជើងឯកយុវជនអាស៊ាន នៅប្រទេសថៃកាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក កាង ពិសិដ្ឋ គ្រូបង្វឹកកីឡាចំបាប់ជម្រើសរើសជាតិកម្ពុជាដែលបានដឹកនាំកីឡាករកីឡាការិនីយុវជន១០នាក់ទៅប្រកួតនៅប្រទេសថៃដែលមានរយៈពេលជិត១សប្តាហ៍នោះ។
លោកកាង ពិសិដ្ឋបានបញ្ជាក់ថា កីឡា ករចំបាប់កម្ពុជាដែលដណ្តើមបានមេដាយពីកម្មវិធីខាងលើមាន៣នាក់គឺ កីឡាករ ងួន មករា ដណ្តើមបានមេដាយ២គ្រឿង ក្នុងនោះមានសំរឹទ្ធិ១គ្រឿងនិងមេដាយប្រាក់១គ្រឿងតែ ម្នាក់ឯង។ កីឡាករ ហេង វុទ្ធី ដណ្តើមបានមេដាយសំរឹទ្ធិ២គ្រឿង និង កីឡាករ ឈឿន ឈាង ដណ្តើមបាន មេដាយសំរឹទ្ធិ ១គ្រឿង ក្នុងប្រភេទទម្ងន់ក្រោម៦០គីឡូក្រាម វិញ្ញាសាប្រកួតចំបាប់ឆ្នេរខ្សាច់។
គួរបញ្ជាក់ថា ក្នុងបេសកកម្មលើកនេះ កម្ពុជាបានបញ្ជូនអត្តពលិកយុវជនចំនួន១០នាក់ ក្នុងនោះ មានកីឡាករ ឆាំ ពិស៊ិន ដែលប្រកួតក្នុងទម្ងន់៧៤គីឡូក្រាម និង ហេង វុទ្ធី ទម្ងន់៨៤គីឡូក្រាម ត្រូវប្រកួត ចំបាប់ក្រិចកូរ៉ូម៉ាំង។ ចំណែកកីឡាករ សឿន សុភាស់ ទម្ងន់៥៥គីឡូក្រាម យុន បូណា ទម្ងន់៦០គីឡូក្រាម ជា យិននាង ទម្ងន់៦៦គីឡូក្រាម ងួន មករា ទម្ងន់៧៤ គីឡូក្រាម ឈឿន ឈាង ទម្ងន់៦០គីឡូ ក្រាម ព្រមទាំងកីឡាការិនី យុន ដានី ទម្ងន់ ៤៨គីឡូក្រាម អេង សេងលាង ទម្ងន់៥១ គីឡូក្រាម និង ឌន ស្រស់ ទម្ងន់៥៩គីឡូ ក្រាមត្រូវប្រកួតចំបាប់សេរី ហើយ ងួន មករា, ហេង វុទ្ធី, យុន បូណា និង ឆាំ ពិស៊ិន ក៏នឹងត្រូវដាក់ឲ្យប្រកួតចំបាប់ឆ្នេរខ្សាច់ដែរ៕ សារីម