វិភាគព័ត៌មានអន្តរជាតិ៖ ឥណ្ឌាកំពុងតែអូសទាញបង់ក្លាដែសចេញពីឥទ្ធិពលរបស់ប្រទេសចិន

ចែករំលែក៖

ទំនាក់ទំនងរវាងឥណ្ឌានឹងបង់ក្លាដែស មានសភាពល្អប្រសើរឡើងវិញ ក្រោយពេលមានដំណើរទស្សនកិច្ចទៅវិញទៅមក របស់ថ្នាក់ដឹកនាំប្រទេសទាំង២។ មិនត្រឹមតែប៉ុណ្ណោះឥណ្ឌាបានសម្រេចផ្តល់ប្រាក់ កម្ចីអភិវឌ្ឍន៍ជាច្រើនដល់ប្រទេសនេះផងដែរ។

ហេតុការណ៍ទាំងនោះបានបង្ហាញ យ៉ាងច្បាស់ថា ឥណ្ឌា កំពុងតែអូសទាញ ប្រទេស ជិតខាងមួយនោះ ឲ្យចាកចេញ ពីឥទ្ធិពលរបស់ចិន ងាកមករកឥណ្ឌាវិញ។

ទំនាក់ទំនងរវាងប្រទេសទាំង២មាន សភាពល្អប្រសើរឡើង ក្រោយពេលមាន ដំណើរទស្សនកិច្ច ផ្លូវរដ្ឋ រយៈពេល ៤ថ្ងៃ នៅប្រទេសឥណ្ឌា របស់លោកស្រីនាយក រដ្ឋមន្រ្តីបង់ក្លាដែស ស្ហែក ហាស៊ីណាត្រូវបានរដ្ឋាភិបាលឥណ្ឌាក្រាលកម្រាលព្រំ ក្រហម ទទួលយ៉ាងរាក់ទាក់។ នៅថ្ងៃទី៨ ខែមេសា ភាគីទាំង២ ឥណ្ឌា និងបង់ក្លាដែស ចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន២២ ដែលនៅក្នុងនោះមានផងដែរ វិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរស៊ីវិល។

នៅពេលនេះរដ្ឋាភិបាលឥណ្ឌាបានសម្រេច ផ្តល់ប្រាក់កម្ចីប្រមាណ ៤ពាន់ ៥ រយលានដុល្លារ ដល់ប្រទេសបង់ក្លាដែស។ នៅក្រោយជំនួបទ្វេភាគីជាមួយលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកណារិន ដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌាបានប្រកាសផងដែរ ពីទឹកប្រាក់៥០០លានដុល្លារ ដែលឥណ្ឌា ឲ្យបង់ក្លាដែសខ្ចី សម្រាប់វិស័យ កងទ័ពបង់ក្លាដែស។

នៅក្នុងសន្និសីទកាសែត ដែលធ្វើឡើង នៅក្រោយការចុះហត្ថលេខារវាងភាគីទាំង២លោកនាយក រដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌីបានប្រកាសឲ្យដឹងពីសម្បទានប្រាក់ កម្ចី៤ពាន់ ៥រយលានដុល្លារ សម្រាប់ឲ្យ បង់ក្លាដែសយកទៅអភិវឌ្ឍគម្រោង សំខាន់ៗនៅក្នុងប្រទេស។ តាមលោក ណារិនដ្រា ម៉ូឌី ឥណ្ឌា នឹងផ្តល់ផងដែរ ប្រាក់កម្ចី ៥០០លានដុល្លារ សម្រាប់ វិស័យការពារបង់ក្លាដែស។ អាចនិយាយ ថា សម្ភារ សព្វាវុធរបស់កងទ័ព បង់ក្លា ដេស នឹងត្រូវផ្គត់ផ្គង់ដោយប្រទេសឥណ្ឌា។

នៅក្នុងទស្សនកិច្ច៤ថ្ងៃ បង់ក្លាដេសនឹង ទទួលបានប្រាក់កម្ចី ដោយមិនបាច់ប្រឹង នៅពេលដែលឥណ្ឌា ប៉ងចង់បានតែមួយ គត់ គឺអូសទាញប្រទេសជិតខាងមួយនេះ ឲ្យមកស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។ ឥណ្ឌាដែលបានផ្តល់ប្រាក់កម្ចីរាប់ពាន់ លានដុល្លារ ក៏ដើម្បីទាក់ទាញទឹកចិត្ត បង់ ក្លាដែស ដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានជាប់នុយសន្ទូច របស់ក្រុងប៉េកាំង។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីស៊ី ជីនពីង នៅខែ តុលា ប្រទេសចិនបានប្រកាសផ្តល់ប្រាក់កម្ចី ២៤ពាន់លានដុល្លារដល់បង់ក្លាដែស ដែលចិនបានចាត់ទុកជាដៃគូយុទ្ធសាស្រ្ត ដើម្បី បង្កើតខ្សែក្រវាត់ ផ្លូវសូត្រ របស់ចិន នៅ អាស៊ីខាងត្បូង។ វត្តមាន និងឥទ្ធិពលរបស់ ចិន ដែលកាន់តែរីកធំឡើង នៅប្រទេស ជិតខាង ក្បែរមាត់ទ្វារឥណ្ឌា មិនមែនជា ដំណឹងល្អសម្រាប់ឥណ្ឌា នោះទេ។

ឥណ្ឌាមានព្រំដែនជាប់ជាមួយបង់ក្លាដេស ប្រមាណជាង៤ពាន់គីឡូម៉ែត្រ។ លោកណារិនដ្រា ម៉ូឌីបានធ្លាប់បានព្យាយាមរឹតចំណងមិត្តភាពជាមួយបង់ក្លាដេស ដោយបានចុះកិច្ចព្រមព្រៀង ជា ប្រវត្តិ សាស្រ្ត ដោះដូរដីភូមិ នៅតាមព្រំដែនជា មួយបង់ក្លាដែស នៅឆ្នាំ ២០១៥។ បង់ក្លាដែសនឹងរៀបចំការបោះឆ្នោតសភា នៅឆ្នាំ ក្រោយ។ ដោយផ្តល់ប្រាក់កម្ចីទៅបង់ក្លា ដែស លើកនេះ រដ្ឋាភិបាលឥណ្ឌាដឹងថា ដើម្បីឈ្នះឆ្នោត លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែសមិនអាចត្រឡប់ចូលប្រទេស ដោយដៃទទេនោះទេ។ នាយករដ្ឋមន្រ្តីបង់ ក្លាដែស លោកស្រីហាស៊ីណា មានសមាន ចិត្ត ច្រើនទៅរកឥណ្ឌា ព្រោះថា ឪពុករបស់ លោកស្រី ធ្លាប់ត្រូវបានរដ្ឋាភិបាលឥណ្ឌា ជួយជ្រោមជ្រែង ឲ្យទាមទារឯករាជ្យ បាន សម្រេចពីប៉ាគីស្ថាន នៅឆ្នាំ១៩៧១។

ឥណ្ឌាចង់ទប់ទល់ប្រជែងឥទ្ធិពលជា មួយចិននៅបង់ក្លាដែស។ បង់ក្លាដែស ជាប្រទេសជិតខាងក្រីក្រ ដែលធ្លាប់រណប ឥណ្ឌា។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងញូវដេលី ចាប់អារម្មណ៍ និងមន្ទិលសង្ស័យ ពីភាពស្មោះស្ម័គ្ររបស់ទីក្រុងដាកា បន្ទាប់ពី ប្រទេសចិនចាប់លេចមុខ បញ្ចេញឥទ្ធិពល កាន់តែខ្លាំង នៅបង់ក្លាដែស ដែលនៅជាប់ ជិតបង្កើយនឹងឥណ្ឌា។ ទំនាក់ទំនងយោធា រវាងបង់ក្លាដែស និងចិន បានធ្វើឲ្យឥណ្ឌា ដេកមកលក់ បក់ក៏មិនល្ហើយ។ នៅចន្លោះ ឆ្នាំ២០០៩ និងឆ្នាំ ២០១៣ បង់ក្លាដែស ក្លាយជាប្រទេសទី៣ ខាងទិញ នាំចូល អាវុធ ពីប្រទេសចិន និងកំពុងត្រៀមចាំ ទទួលនាវាមុជទឹកចិន ២គ្រឿងនាពេល ខាងមុខ។ ទីក្រុងប៉េកាំងដែលបានផ្តល់ទុន សម្រាប់ធ្វើទំនើបកម្ម កំពង់ផែរធំជាងគេ របស់បង់ក្លាដេស កំពុងត្រៀមខ្លួន សាងសង់ កំពង់ផែទឹកជ្រៅមួយទៀត នៅឈូង សមុទ្រ បង់ហ្កាល់ ដែល ស្ថិតនៅមិនឆ្ងាយ ប៉ុន្មានពីដែនទឹកឥណ្ឌា។ កាលពីឆ្នាំ២០១០ នាយករដ្ឋមន្រ្តីបង់ក្លាដែស ធ្លាប់បាន ប្រកាសថា មិត្តភាពជាមួយចិនមាន ជា ដរាប ហើយចិនជាប្រទេសតែមួយគត់ ដែលបង់ក្លាដែសអាចពឹងអាស្រ័យបាន។

ការប្រកាសជាផ្លូវការរបស់នាយករដ្ឋ មន្រ្តីបង់ក្លាដែស មិនបានគេចផុតពីភ្នែក ត្រចៀករបស់រដ្ឋាភិបាលឥណ្ឌាទេ។ នៅ ក្នុងអាណត្តិរបស់ខ្លួន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានសន្យា កសាង កេរ្តិ៍ឈ្មោះ និងពង្រីកដែនឥទ្ធិពលរបស់ ឥណ្ឌា នៅអាស៊ី មិនឲ្យចាញ់ចិន។ ដោយបញ្ចប់បញ្ហាព្រំដែនជាមួយបង់ក្លាដែស ឥណ្ឌា ក៏មានមហិច្ឆតា បែរភូមិសាស្រ្ត នយោបាយរបស់ខ្លួន តម្រង់ទៅរកប្រទេស នៅអាស៊ី អាគ្នេយ៍ ផ្សេងទៀត ដោយឆ្លងកាត់ ណេប៉ាល់ ឬប៉ូតង់ ដែលនៅស្ថិតនៅជាប់ព្រំដែនជាមួយមហាអំណាចចិន។

រាប់ទសវត្សរ៍មកហើយ ប្រជាជនទាំង បង់ក្លាដែស និងឥណ្ឌា ដែលរស់នៅក្នុង ដីភូមិ វង្វេង ភូមិសាស្រ្ត ជួបទុក្ខវេទនា គ្មានក្រដាសស្នាម គ្មានសញ្ជាតិ និងគ្មាន រដ្ឋគ្រប់គ្រងពិតប្រាកដ។ ប្រជាជនឥណ្ឌា រស់នៅ ក្នុងទឹកដីបង់ក្លាដែស ថ្វីត្បិត មាន អត្តសញ្ញាណជាប្រជាជនឥណ្ឌា ក៏ប៉ុន្តែ ពួកគេមិនបានទទួលការការពារ សន្តិសុខ សេវាសុខភាព អប់រំ ឬជំនួយអ្វីមួយ ពីរ ដ្ឋាភិបាលឥណ្ឌាទេ។ ចំណែកប្រជាជន បង់ក្លាដែស ក៏មានជោគវាសនាដូចគ្នា ដែរ។ ពួកគេត្រូវអាជ្ញាធររបស់ប្រទេស រៀងៗខ្លួន បំភ្លេចចោល។ ទាំងប្រជាជន ឥណ្ឌា ក្នុងទឹកដីបង់ក្លាដែស និងបង់ក្លា ដែស ក្នុងប្រទេសឥណ្ឌា ត្រូវប្រឹងរស់ដោយ ខ្លួនឯង ដោយប្រកបរបរកសិកម្ម ឬជួញ ដូរតិចតួចជាមួយប្រជាជន សាសន៍ ដទៃ ដែលនៅឡោមព័ទ្ធភូមិរបស់ខ្លួន៕

India (3) India (2) India (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print