ចិនបញ្ជូនទាហាន១៥មុឺននាក់ទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងតើមានអ្វីកើតឡើង?

ចែករំលែក៖

ភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយសារតែការបញ្ជូនក្រុមនាវាចម្បាំងរបស់អាមេរិក ទៅទីនោះ ហើយអ្វីដែលបង្កឲ្យមានភាពតានតឹងជាងនេះ និងគួរឲ្យព្រួយបារម្ភបំផុត នោះ គឺការបញ្ជូនទាហានរបស់ចិនដល់ទៅ ១៥មុឺននាក់ ទៅកាន់ព្រំដែនជាប់កូរ៉េខាង ជើង។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា ចិនបានដឹងពីគម្រោងវាយប្រហារកូរ៉េខាងជើង ពេលបំពេញទស្សនកិច្ចទៅកាន់អាមេរិកទាំងនោះហើយទើបចិនបញ្ជូន ទាហានយ៉ាងច្រើន ទៅទប់ទល់ នឹងការ ហូរចូលជនភៀសខ្លួនពីកូរ៉េខាងជើង ខណៈដែលអាមេរិកវាយប្រហារ។ ការ បញ្ជូនទាហានរបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកអាចនឹងវាយប្រហារ កូរ៉េ ខាងជើងនៅពេលដ៏ខ្លីខាងមុខនេះ បើ ទីក្រុងព្យុងយ៉ាង បាញ់មីស៊ីល តទៅទៀត នោះ។

សារព័ត៌មានកូរ៉េខាងត្បូង Chosun បានផ្សាយថា ចិន បានបញ្ចូនទាហាន ១៥មុឺននាក់ ទៅជាប់ព្រំដែនកូរ៉េខាងជើង ដើម្បីការពារ និងទប់ស្កាត់ ជនភៀសខ្លួន ចូលប្រទេសចិន ពេលអាមេរិកវាយប្រហារ កូរ៉េខាងជើង។

សារព័ត៌មានធំៗនៅលើពិភពលោកបានផ្សាយថា ការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរី គឺជាការព្រមានដល់ ប្រទេសផ្សេងទៀត ក្នុងនោះមានកូរ៉េខាង ជើងជាដើម។ ទាំងនោះហើយទើបចិន បានបញ្ជូនទាហានទៅតៅកាន់ព្រំដែន ។ នៅពេលនេះគណៈប្រតិភូជាន់ខ្ពស់របស់ចិន បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េ ខាងត្បូង ជាបន្ទាន់ក្រោយ ពេលប្រធានា ធិបតីចិនមកពីអាមេរិកវិញដែលកាន់តែ បង្ហាញយ៉ាងច្បាស់នូវគម្រោងអ្វីមួយរបស់អាមេរិកទៅលើកូរ៉េខាងជើង ហើយចិនក៏ បានឯកភាពផងដែរ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា នៅពេល ខាងមុខគឺជាថ្ងៃគម្រប់ខួប ១០៥ឆ្នាំ របស់លោកគីម អុីលស៊ុង ជាពេលវេលា ដែលកូរ៉េខាងជើង អាចសាកល្បងគ្រាប់ បែកបរមាណូ ឬក៏អាចជាថ្ងៃដែលអាមេរិកវាយប្រហារកូរ៉េខាងជើង នោះដែរ។

រូបភាពពីផ្កាយរណបបានបង្ហាញឲ្យឃើញថា កូរ៉េខាងជើង បានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរូមាណូសាជាថ្មី លើកទី៦នៅពេលដ៏ខ្លីខាងមុខ។ មន្ត្រី អាមេរិកបានព្រមានថា កូរ៉េខាងជើងអាច ផលិតបានមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារ ទៅគ្រាប់ទិសទីក្នុងទឹកដី អាមេរិក រយៈពេលដ៏ខ្លីខាងមុខ។

កន្លងមកសារព័ត៌មាន Financial Time បានផ្សាយថា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានប្រកាសថាប្រសិនបើចិនមិនអាចដោះស្រាយ បញ្ហាកូរ៉េខាងជើង បាននោះ អាមេរិក នឹងដោះស្រាយដោយ ខ្លួនឯង។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mc Master បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំបានស្នើដល់យើង ត្រៀម លក្ខណៈ លុបចោលការគំរាមកំហែងពី កូរ៉េខាងជើង៕

china (2) china (1) china (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print