ក្លិបAtletico Madrid បានបញ្ចប់មន្ទិលសង្ស័យរបស់អ្នកទស្សនាបាល់ទាត់ទាំង អស់តាមរយ:ការបន្តកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធ ឆ្នើមសញ្ជាតិបារាំង Griezmann ជាបន្ត ទៀត ។
លោក Diego Simeone អ្នកចាត់ការ ទូទៅរបស់ក្លិប Atletico Madrid បានធ្វើឲ្យ ក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហម Manchester United និងស្តេចស Real Madrid មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោកបាន ព្យាយាមបញ្ចុះបញ្ចូលមិនឲ្យ Griezmann ចាកចេញពី Atletico Madrid។ ក្រុមជើង ខ្លាំងមួយនេះបានបន្តកុងត្រាថ្មីរបស់ក្លិប ជាមួយនឹងកីឡាករ Antoine Griezman រហូតដល់ឆ្នាំ២០២១ ។
ការបន្តកុងត្រាថ្មីនេះធ្វើឡើងស្របពេល ដែលប្រធានក្រុម Real Madrid កីឡាករ Sergio Ramos និយាយថា Real បើកទ្វារ ទទួលស្វាគមន៍ Griezmann ជានិច្ច។ តាម រយ:កុងត្រាថ្មីនេះ Antoine Griezmann នឹង ទទួលប្រាក់ឈ្នួលកើនឡើងរហូតដល់ទៅ ៣លានផោនក្នុងមួយឆ្នាំ ល្មមអាចលួងចិត្ត Griezmann មិនឲ្យចាកចេញពីក្លិបបាន។
ជាការពិតណាស់ Griezmann បាន បង្ហាញទម្រង់លេងកាន់តែល្អពីមួយរដូវ កាលទៅមួយរដូវកាលសម្រាប់ការបង្ហាញ ខ្លួនកាលពីចុងសប្តាហ៍កន្លងមក Griezmann បានរកគ្រាប់តាមស្មើជាមួយនឹង Real Madrid នៅកីឡដ្ឋាន Santiago Bernabue។ តើ Griezmann នៅបន្តជាមួយ Atletico Madrid ឬសម្លឹងទ្រនំថ្មីតាមរយ:ប្រាក់ឈ្នូលយ៉ាងច្រើនសន្ធឹកសន្ធាប់? ដេវីត