ប្រជាពលរដ្ឋថាព្រៃការពារដែនជម្រកសត្វលំផាត់រងការកាប់រាន

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋបានឲ្យ ដឹងថា ផ្នែកខ្លះដែលជាប់នឹងផ្លូវជាតិ នៃ ដែនជម្រកសត្វព្រៃលំផាត់ ដែលមាន ទីតាំងក្នុងស្រុកលំផាត់ ខេត្តរតនគិរី កំពុងតែត្រូវបានគេកាប់ទន្ទ្រានព្រៃរំលោភយកដីកាន់កាប់ធ្វើជាកម្មសិទ្ធិ ។

ក្រុមអ្នកភូមិបាននិយាយថា នៅតាម ផ្លូវជាតិលេខ៧៦ ត្រង់បង្គោលផ្លូវលេខ ២៥៥ ចូលទៅក្នុងព្រៃដែនជម្រកសត្វ ប្រមាណ១០០ម៉ែត្រ ក្បែរខ្ទមអ្នកតា ចំណុច ភូមិដីឡូត៍ ឃុំជ័យឧត្តម ត្រូវបានរំលោភ យកធ្វើជាកម្មសិទ្ធិ ហើយពេលនេះត្រូវ បានគេដាំដើមស្វាយចន្ទី និងចេក ដោយពុំ មានខាងមន្ត្រីបរិស្ថានចុះធ្វើអន្តរាគមន៍ទប់ស្កាត់ឡើយ ។

ពាក់ព័ន្ធបញ្ហានេះលោក នូ ថេ អភិបាល ស្រុកលំផាត់ បានថ្លែងដោយស្ដីបន្ទោសថា ផ្នែកបរិស្ថានមិនរាយការណ៍ទៅអាជ្ញាធរ ហើយថា លោកនឹងបញ្ជាឲ្យមន្ត្រីបរិស្ថានចុះទៅត្រួតពិនិត្យមើល ។

លោក ធីម វិចិត្រ ប្រធានទីចាត់ការដែនជម្រកសត្វព្រៃលំផាត់ កាសែតនគរវត្តមិនអាចទាក់ទងសុំធ្វើការបំភ្លឺបានទេ ដោយ សារតែទូរស័ព្ទរបស់លោកបិទការហៅ ចូល ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមប្រជា ពលរដ្ឋបានលើកឡើងថា ដោយផ្ដើមពី ចំណុចខាងលើ ការកាប់រានដីព្រៃពេលនេះ កំពុងតែរាលដាលទៅកាន់កន្លែងផ្សេងៗជាបន្តទៀត ៕

...

a1 (2) a1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print