របួសធ្ងន់ពីរនាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្សាច់កណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅលើកំណាត់ផ្លូវជាតិខេត្ត380 ចំណុចភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានកើតគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក ម៉ាសស្តា B.T50ពណ៌សលាយខ្មៅ ពាក់ស្លាកលេខនគរបាល 2-7016  អ្នកបើកបរដោយឈ្មោះ សៅ ចាន្នី ភេទប្រុស អាយុ55ឆ្នាំ នៅសង្កាត់បឹងទំពុន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីជើងទៅត្បូង។

ក្នុងនោះមាន រួមដំណើរ02នាក់ ១-ឈ្មោះ សុខ សម្បត្តិភេទស្រី អាយុ48ឆ្នាំ នៅសង្កាត់វាលស្បូវ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ២- ឈ្មោះ យឹម ផល្លី ភេទប្រុស អាយុ65ឆ្នាំ នៅសង្កាត់ច្បារអំពៅ2 ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា គេឃើញរថយន្តខាងលើបើកមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនិងម៉ូតូ01គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ1K. 3130 បើកបរដោយឈ្មោះ សួន ចាន់ដេត ភេទស្រី អាយុ18ឆ្នាំនៅភូមិព្រែក តាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់ បាក់ជើងឆ្វេង)។ រួមដំណើរ01នាក់   ឈ្មោះ ស្រៀន ឆេងគង់ ភេទ ស្រី អាយុ 17 ឆ្នាំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល (រងរបួសធ្ងន់បាក់ភ្លៅឆ្វេង) បើកបរក្នុងទិសដៅពីត្បូងទៅជើង ។

ខូចខាតសំភារៈម៉ូតូ01(ធ្ងន់) និងរថយន្ដ01គ្រឿងស្រាល។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្ដបានសមត្ថកិច្ចជំនាញធ្វើការដកហូត យកមករក្សារទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្ដាល ។   ដោយឡែកជនរងគ្រោះទាំង02នាក់បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ  ៕ ស្អាងជ័យ

6bc45c40-9fbd-4427-9647-e5fcc9d4904c 38b2a545-4c5f-471c-b550-0b852833a65e 2134d4fb-fae3-447a-b923-0441427c7492 2662570e-59f0-44dd-9fba-5d570ab6358f

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print