មកពីលេងផ្ទះយាយត្រូវចោរវាយប្លន់ម៉ូតូZoomer-X ហើយគេចខ្លួនបាត់នៅសង្កាត់ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់មកពីលេងផ្ទះយាយត្រូវជនសង្ស័យម្នាក់ស្ទាក់វាយប្លន់យកម៉ូតូZoomer-X ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ម៉ាស្រីតាល់ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យវាយប្លន់នោះម៉ាកZoomer-X ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1DO-3339។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូមកពីលេងផ្ទះយាយនៅម្តុំផ្សារទួលទំពូង ខណៈមកដល់ចំណុចកើតហេតុជិតដល់ផ្ទះខ្លួនហើយស្រាប់តែមានជនសង្ស័យម្នាក់ដើរមកស្ទាក់មុខហើយវាយមួយដៃបណ្តាលឲ្យធ្លាក់ពីលើម៉ូតូរួចក៏ដណ្តើមម៉ូតូជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងបានត្រឹមដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីកំណត់មុខសញ្ញា៕ សុខាសែនជ័យ

...

image3 image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print