ប្រជាពលរដ្ឋចំនួន៤ឃុំស្នើឲ្យអាជ្ញាធរស្រុកកំពង់ត្រាច និងអាជ្ញាធរខេត្តកំពត ជួយពិនិត្យមើលផ្លូវលំក្រាលក្រួសក្រហមមួយខ្សែដែលរងការខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តកំពត ៖ ផ្លូវលំមួយខ្សែប្រវែងប្រមាណ២៣គីឡូម៉ែត្រចាប់ពីថ្នាល់បែករហូតដល់ក្បាលថ្នាល់វត្តស្រែប្រាំងបានរងការខូចខាតស្ទើរទាំង ស្រុងពិបាកក្នុងការធ្វើដំណើរដែលជាកង្វល់របស់ប្រជាពលរដ្ឋចំនួន៤ឃុំចំណុះអោយស្រុកកំពង់ត្រាចខេត្តកំពតដែលធ្វើដំណើរឆ្លងកាត់លើកំណាត់មានការត្អូញត្អែរយ៉ាងខ្លាំងហើយបានស្នើរសុំអោយអាជ្ញាធរស្រុកកំពង់ត្រាចនិងអាជ្ញាធរខេត្តកំពតជាពិសេសមន្ទីរ សាធារណៈការនិងដឹកជញ្ជួនខេត្តកំពតមេត្តាជួយចុះពីនិត្យនិងធ្វើការជុសជុលឡើងវិញដើម្បីអោយពួកគាត់បានធ្វើដំណើរបានស្រួលផង។

សូមបញ្ជក់ថា ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែនេះមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់នោះមានចំនួន៤ឃុំ ទី១ឃុំឫស្សីស្រុកខាងកើតទី២ឃុំឫស្សីស្រុកខាងលិចទី៣ឃុំបឹងសាលាខាងជើងនិងទី៤រហូតទៅដល់ភូមិកោះចំការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតជាប់ព្រុំប្រទាល់ប្រទេសវៀតណាមតែម្តង។

ប្រជាពលរដ្ឋចំនួន៤ឃុំបានស្នើរអោយអាជ្ញាធរស្រុកកំពង់ត្រាចជាពិសេសលោក អភិបាលស្រុកក៍ដូចជាលោកអភិបាលខេត្តនិងលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តកំពតតែម្តងមេត្តធ្វើយ៉ាងណាជួយជុសជុលនិស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងព្រោះថាបច្ចុប្បន្ននេះកំពង់រងការខូចខាត់ស្ទើតែទាំងស្រុងហើយៗរាល់ការធ្វើដំណើរតាមរថយន្តក្តីតាមម៉ូតូក្តីគឺមានការពិបាកខ្លាំងណាស់ព្រោះគ្រហ៊ុកធំៗ។

ប្រជាពលរដ្ឋរស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង បានអោយដឹងថាកន្លងមកធ្លាប់មានលោកអភិបាលខេត្តកំពតនិងលោកអភិបាលស្រុកកំពង់ត្រាចបានចុះទៅបើកវេទិការសាធារណៈនៅចំណុចទួលពោធិ៍ហើយបានសន្យាថានិងធ្វើផ្លូវនេះជួនប្រជាពលរដ្ឋដើម្បីងាយស្រួលអោយហើយក្នុងខែ២ប៉ន្តែរហូតមកដល់ខែ៤ទៅហើយនៅតែមិនទាន់ធ្វើទៀត។ដូចច្នេះហើយទើបពួកគាត់បានសណោមពរយ៉ាងទទួចដល់លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តកំពតមត្តាចុះទៅពិនិត្យនិងជុសជុលផ្លូវខាងលើនេះផង។

ប្រជាពលរដ្ឋទាំងបួនឃុំបានបន្តទៀតថា ពួកគាត់ហាក់ដូចជាគ្មានជំនឿទៅលើលោកអភិបាលស្រុកកំពង់ត្រាចនិងលោកអភិបាលខេត្តកំពតជាពិសេសលោកប្រធាមន្ទីរសាធារណៈការនិងដឹកជញ្ជួនេត្តកំពតដែលពុំសូវគិតគួពីការស្នើរសុំអោយជួយធ្វើផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែខាងលើនេះដែលជាផ្លូវដ៍ខាន់ក្នុងការដឹកជញ្ជួនកសិផលរបស់ពួកគាត់និងផលដំណាំដែលដាំដុសបានយកទៅលក់នៅប្រទេសវៀតណាមដើម្បីជួយសំរួលដល់ការជីវភាពរស់នៅរបស់ពួកគាត់ ។ មិនតែប៉ុណ្នោះពួកគាត់បានលើកឡើងថានៅក្នុងភូមិកោះចំការឃុំបឹងសាលាខាងត្បូងនេះនៅតំបន់អន្លង់ព្រីងគឺជាតំបន់ទេសចរណ៍មួយដ៍ខាន់ដែលមានឈ្មោះថា តំបន់អភិរក្សសត្វស្លាបបឹងអន្លង់ព្រីង គឺជាកន្លែងដែលសំបូរទៅដោយសត្វស្លាបជាច្រើនមករស់នៅក្នុងបឹងនោះជាពិសេសគឺសត្វក្រៀលតែម្តងដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសអោយមកទស្សនា។ប៉ុន្តែអ្វីដែលធ្វើអោយភ្ញៀវទេសចរណ៍មានត្អូញត្អែក្នុងការទៅទស្សនានោះគឺបញ្ហាផ្លូវចូលទៅតំបន់នោះមានការពិបាកខ្លាំង។ដូចច្នេះហើយសូមអាជ្ញាពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពតមេត្តាចុះទៅពិនិត្យនិងជុសជុលផ្លូវនេះតាមសំណើរប្រជាពលរដ្ឋផង៕ តុង សីហា

...

1a4978d8-6bc1-4bc4-ac70-da842887a10f 6e693589-151c-4b65-8eb5-eaba504310bf 43e992df-efef-4ea2-993e-ff61c34d6119 91b86e73-a2e8-4290-897c-c238cc0ee9de be080a95-a41c-4e1a-b281-151c9b80880a f4fea7f2-06e1-4f65-b9ad-fe156a7353cd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print