ក្រសួងធនធានទឹក៖ រដូវវស្សាឆ្នាំ២០១៧នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី១នៃខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា សម្រាប់រដូវវស្សាឆ្នាំ២០១៧ នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី១នៃខែឧសភា  ក្នុងនោះនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីបង្គួរទៅច្រើន។ ដោយឡែកតំបន់វាលទំនាបភាគខាងត្បូងអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីមធ្យមទៅបង្គួរ។ តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ហើយតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចំពោះបាតុភូតធម្មជាតិ នៅក្នុងអំឡុងខែឧសភា និងខែមិថុនា អាចនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល ប៉ុន្តែតិចជាងឆ្នាំ២០១៦។ ពាក់កណ្តាលរដូវវស្សាគឺនៅក្នុងខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន។ តំបន់នេះអាចមានការប្រឈមខ្ពស់ទៅនឹងជំនន់ទឹកភ្លៀង ពិសេសតំបន់ទំនាបជាប់នឹងផ្លូវទឹក និងតំបន់ដែលស្ថិតនៅជាប់ជួរភ្នំ។ ចំពោះតំបន់ខ្ពង់រាប់អាចនឹងមានភ្លៀងរាយប៉ាយពីបង្គួរទៅច្រើន ប៉ុន្តែតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះខេត្តកោះកុង និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់រាយប៉ាយច្រើន។

ទន្ទឹមនឹងដើមរដូវវស្សាកើតមានក្នុងអំឡុងខែឧសភា និងខែមិថុនា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់បន្ថែមទៀតថា កូនរដូវប្រាំងក៏កើតមាននៅក្នុងសប្តាហ៍៣និងសប្តាហ៍ទី៤ ខែកក្កដា នៅបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត់ និងខេត្តស្វាយរៀង អាចនឹងមានភ្លៀងធ្លាក់តិចហើយចុងរដូវវស្សានឹងកើតមាននៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាបញ្ចប់រដូវវស្សាអាចនឹងបញ្ចប់ក្នុងសប្តាហ៍ទី២នៃខែវិច្ឆិកា។ ក្នុងនោះចំពោះស្ថានភាពព្យុះ ក្រសួងធនធានទឹកបញ្ជាក់ថា អាចនឹងមានពី២៣ ទៅ២៥ ព្យុះ កើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង៕ សុខ ខេមរា

...

bphal (2) bphal (1)b

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print