ធ្វើសន្និសីទកាសែតនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបង្ហាញមុខជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រុស ស្រី១០០នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យប្រុស ស្រី១០០នាក់ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ក្នុងសន្និសីទកាសែតនេះ មានវត្តមានលោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត និងទូរទស្សន៍ជាច្រើននាក់ទៀត ។ ជនសង្ស័យប្រុស ស្រី១០០នាក់ដែលសមត្ថកិច្ចកំពុងបង្ហាញមុខនៅក្នុងសន្និសីទកាសែតនេះ គឺបង្ក្រាបបានពីទីតាំងចំនួន៦ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង ជីញ្ជីងគ្រឿងញៀន៦ កាំភ្លើងខ្យល់១ដើម ទូរស័ព្ទ៥គ្រឿង ខ្វែវ៦ អត្តសញ្ញាណបណ្ណ៥សន្លឹក ឧបករណ៍សម្រាប់ជក់៣បាវ ។

នេះគឺយុទ្ធនាការបង្ក្រាបការប្រើប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ។ ពិសេសបានបង្ក្រាបនៅភូមិត្រពាំងឈូក ទល់មុខមន្ទីរពេទ្យព្រះសង្ឃ។

បញ្ហាគ្រឿងញៀនគឺជាភាពគ្រោះថ្នាក់បំផុតនៅក្នុងសង្គម ដែលបណ្តាលឲ្យក្រុមយុវជនប្រុស ស្រីត្រូវបានភ្លេចសាលារៀន ក្បត់ទំនុកចិត្តអាណាព្យាបាល និងបានប្រព្រឹត្តបទល្មើសក្នុងសង្គមនេះជាដើម ៕ 

...

    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print