សមត្ថកិច្ចចម្រុះចុះបង្រ្កាបឈើប្រណិតរបស់ជនជាតិវៀតណាមនៅក្រុងបានលុង ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរីៈ សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងផ្ទុកឈើប្រណិតខុសច្បាប់រាប់រយដុំនិងរឹបអូសបានរថយន្ត២គ្រឿង កន្លែងឃ្លាំងផ្ទុកឈើប្រណិតសម្រាប់ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងចម្រុះរបស់ខេត្តបានចុះបង្ក្រាបនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។ ក្នុងការចុះបង្ក្រាបឃ្លាំងស្តុកឈើនោះដែរដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី ដោយសមត្ថកិច្ចចូលរួមមានមន្ត្រីមេព្រៃសង្កាត់ផ្នែកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉េអឹមខេត្ត ប៉េអឹមក្រុងបានលុង។ ទីតាំផ្ទុកឈើប្រណិតខុសច្បាប់ខាងលើត្រូវបានគេដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៉េ ជនជាតិវៀតណាម ដែលគេដឹងថាជាមេឈ្មួញរកស៊ីបទល្មើសឈើប្រណិតខុសច្បាប់ជាយូរឆ្នាំហើយ ទើបតែសមត្ថកិច្ចចាប់ផ្តើមបង្ក្រាបនៅថ្ងៃនេះ។ បើតាមប្រភពពត៌មានពីមន្ត្រីមេព្រៃដែលចុះបង្ក្រាបផ្ទាល់បានអោយដឹងថា កន្លែងទីតាំងឃ្លាំងផ្ទុកឈើប្រណិតខាងលើគ្មានច្បាប់អនុញ្ញាតិទេគឺខុសច្បាប់ទាំងស្រុង នៅពេលនេះសមត្ថកិច្ចបានរឹបអូសឈើប្រណិតខុសច្បាប់ប្រភេទធ្នុងសុទ្ធរាប់រយដុំ មានប្រវែង១ម៉ែត្រ២តឹក មានមុខកាត់៤០x៣០ នឹងរឹបអូសបានរថយន្ត២គ្រឿងដែលផ្ទុកឈើប្រណិតពេញរថយន្តតែម្តង ដែលរថយន្តទី១ម៉ាកបាឡែន ពណ៌កណ្តុលប្រមេះ អត់ស្លាកលេខ រថយន្តទី២ម៉ាកលុចស៊ីស300 ពណ៌ស អត់ស្លាកលេខ បានផ្ទុកឈើប្រណិតពេញទាំង២រថយន្តបំរុងដឹកយកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧៨ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ មន្ត្រីមេព្រៃដដែលបានបន្តទៀតថា នៅពេលនេះចំនួនឈើប្រណិតដែលរឹបអូសបានមិនទាន់ដឹងចំនួនពិតប្រាកដ ហើយវត្ថុតាងទាំងអស់យករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរងចាំម្ចាស់ផ្ទះឈ្មោះ ប៉េ មកដោះស្រាយគ្នាតាមផ្លូវច្បាប់។ បើតាមច្បាប់រដ្ឋបាលព្រៃឈើត្រូវផាកពិន័យមួយម៉ែត្រគូបគុយជា៣ និងម្ចាស់ឈើត្រូវមានទោសជាប់គុកទៀតផង។ ជាក់ស្តែងសមត្ថកិច្ចរឹបអូសបានឈើប្រណិតចំនួន២គោយន្តកែច្នៃនិង២រ៉ឺម៉កថែមទៀត។ សូមបញ្ជាក់ថាម្ចាស់ផ្ទះបានរត់គេខ្លួនបានមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ។សព្វថ្ងៃនេះគេសង្កេតឃើញមានក្រុមឈ្មួញធំៗជនជាតិវៀតណាមជាច្រើនក្រុមកំពុងដើរប្រមូលទិញឈើប្រណិតដល់ប្រភពឈើក្នុងតំបន់ស្រុកវ៉ើនសៃ ស្រុកតាវែង ស្រុកលំផាត់ ស្រុកកូនមុំ និងជួលរថយន្តខ្មែរនិងអោយជនជាតិខ្មែររត់ការទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ហើយឈើប្រណិតទាំងអស់នោះត្រូវគេដឹងថាកាប់ចេញពីដែនជម្រុកសត្វព្រៃលំផាត់ និងអភិរក្សសត្វទោចស្រុកវ៉ើនសៃ ព្រៃឈើទាំងអស់នេះការពារដោយមន្ទីរបរិស្ថានខេត្ត នៅពេលនេះមហាសែនរលាយ។ ទោះបីសមត្ថកិច្ចចុះបង្ក្រាបចំណុចមួយទីតាំងខាងលើក៏ដោយក្នុងក្រុងបានលុងនេះមានទីតាំងស្តុកឈើប្រណិតជាច្រើនកន្លែងធំៗ ដែលសមត្ថកិច្ចមិនទាន់ធ្វើការបង្ក្រាបនោះទេ៕សាវុទ្ធ 

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print