លោកផ្កាយពីរឈ្មោះ«មែន»បើកល្បែងភ្នាល់តាមអនឡាញពីកាស៊ីណូ គ្មានអ្នកហ៊ានបង្ក្រាប និងផ្គើនបទបញ្ជាសម្តេច ក្រឡាហោម ស ខេង

ចែករំលែក៖

ភ្នំពេញ ៖  ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ នៅតែបន្ត ដាក់ទុកក្នុងចិត្តព្រួយបារម្ភទៅលើបញ្ហអសន្តិសុខកើតចេញពី បទល្មើស លួច ឆក់ ប្លន់ វាយប្រហារ កាប់សម្លាប់ ហឹ ង្សា ជាដើម ។  ប្រសិនបើ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មិនអើពើ ពីវិធានការណ៍ បង្ក្រាប បទល្មើស បន ល្បែងស៊ីសង ក្នុង ដែន រដ្ឋបាល គ្រប់គ្រង របស់ខ្លួន ឬ មិនបាន យកចិត្តទុកដាក់ អនុវត្តន៍ គោលនយោបាយ ភូមិ-សង្កាត់ មាន សុវត្ថិភាព ពិសេសបទបញ្ជា ដ៏តឹងតែង ពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជ និង ដាក់ចេញមកថ្មីៗនេះ ?
ជាក់ស្តែងល្បែងភ្នាល់តាមអនឡាញឡាយបន្តផ្ទាល់ពីកាស៊ីណូ ឃីងល្រោនបាវិត និងសៀងហៃ ជ្រកក្រោមផ្លាកអីនធើណេតបានកើតមានរីកដូចផ្សិតនៅក្នុងរាជធានីភ្នំពេញ គ្មានសមត្ថកិច្ចហ៊ានបង្ក្រាប ដោយសារទទួលលាភសក្ការៈពីក្រុមឈ្មួញ និងមានអ្នកមានអំណាចនៅពីក្រោយធ្វើជាខ្នងបង្អែក។

គួរបញ្ជាក់ផងដែរថា ទីតាំងល្បែងភ្នាល់ជាច្រើនកន្លែងជ្រកផ្លាក អីនធើណេត  មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានបង្ក្រាបល្បែងទាំងនោះទេ ដោយសារតែមានការបង់លុយប្រចាំខែឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធតាំងពីខណ្ឌ រហូតដល់ស្នងការក្រុងផងដែរ ។

តាមប្រភពព័ត៌មានបានលួចបង្ហើបប្រាប់ថា ទីតាំងល្បែងភ្នាល់តាមអនឡាញរបស់មន្ត្រីប៉ូលិសផ្កាយពីរម្នាក់ឈ្មោះមែនដែលកំពុងដំណើរការយ៉ាងច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅសង្កាត់បឹងកេងកង២ សង្កាត់ទំនប់ទឹក សង្កាត់បឹងត្របែក និងកន្លែងមួយចំនួនទៀតកំពុងរីកដូចផ្សិត ដោយផ្គើនទៅនិងអនុសាសន៍របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន បញ្ជ និងដាក់ចេញមកថ្មីៗនេះ ៕ ស រស្មី

...

05c1d9eb-0870-45be-93fb-7f6c21641a4d 08e2fc78-4775-4a5f-bf7c-85bba18d011b 23292aaa-95c5-4d9f-892e-76e1b89a0bef ef07f517-24e6-4ae7-ba24-f5862648e005

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print