ក្នុងរយៈពេលចុងក្រោយនេះ ប្រធានា ធិបតីអាមេរិក បានបង្កើនទំនាក់ទំនងជា មួយ ប្រទេសជាសម្ពន្ធមិត្តកាន់តែជិតស្និទ្ធថែមទៀត ក្នុងពេលដែលស្ថានភាពពិភពលោកកំពុងតែតានតឹង ដោយការវាយ ប្រហារ ទៅលើទីតាំងយោធារបស់ស៊ីរី និង ការបញ្ជូនអាវុធទៅកានឧបទ្វីបកូរ៉េ។
ការធ្វើឲ្យសម្ពន្ធមិត្ត មានទំនុកចិត្តលើ អាមេរិកគឺជារឿងចាំបាច់បំផុតនាពេលនេះ ដើម្បី អាមេរិកមានកម្លាំងកាន់តែខ្លាំង សម្រាប់ទប់ទល់ស្ថានការណ៍ពិភពលោក ក៏ដូចពង្រឹង ជាប្រទេសមហាអំណាចពិភព លោកផងដែរ។ ជាក់ស្តែងរដ្ឋមន្ត្រី ក្រសួង ការពារជាតិអាមេរិក លោក James MATTIS អញ្ជើញទៅបំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអ៊ូឌីតដែលគោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្តល់សន្ទុះជាថ្មីនៃ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនឹង សម្ពន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីតដែលមានគូប្រជែងរួមគ្នាគឺ អុីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអាមេរិក បានពន្យល់ ប្រាប់ថា ដំណើរមកទីក្រុង Ryad នេះ គឺ ដើម្បីចង់ស្តាប់ជាពិសេសសេចក្តីត្រូវការ ពិតប្រាកដរបស់ អារ៉ាប៊ីសាអ៊ូឌីត។ នៅទ នេះ លោកនឹងត្រូវជួបប្រាស្រ័យជាមួយ ព្រះមហាក្សត្រ Salamane ព្រះអង្គម្ចាស់ Mohammed ben Nayef ដែលជារជ្ជ ទាយាទទី១ និងរជ្ជទាយាទទី២ដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសគឺ ព្រះអង្គម្ចាស់ Mohammed ben Salmane ដែលធ្លាប់ត្រូវ បានលោក Donald Trump ទទួលជួបម្តង រួចមកហើយកាលពីមួយខែមុននៅទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើក ឡើងដែរថា អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងឱកាសកិច្ចចរចាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធី នុយក្លេអ៊ែរអុីរ៉ង់ ដែលចុះហត្ថលេខាដោយរដ្ឋបាលលោកអូបាម៉ាកាលពី ខែកក្កដា ឆ្នាំ២០១៥ មានអារម្មណ៍ថាហាក់ដូចជា បានបាត់បង់ឱកាសល្អ។ ចំណែកថ្នាក់ដឹកនាំអារ៉ាប៊ីសាអ៊ូឌីតវិញដែលតែងតែព្រួយបារម្ភទៅលើការ ជ្រៀតជ្រែករបស់អុីរ៉ង់នៅក្នុងបណ្តាប្រទេសអារ៉ាប់មួយចំនួន ដោយ អុីរ៉ង់ បានយកសហគមន៍អ៊ិស្លាមនិកាយស៊ីអ៊ីតប្រើជាកូនអុកដើម្បីផលប្រយោជន៍ របស់ខ្លួនដូចជានៅ Bahreïn ឬ Liban ឬក៏ នៅយេមែន។
ជាមួយនឹងរដ្ឋបាលរបស់លោក Donald Trump អារ៉ាប៊ីសាអ៊ូឌីត ហាក់ដូចជាមានបង្អែក ដោយរដ្ឋបាលលោកត្រាំ តែង តែបរិហារឥតឈប់ឈរ ថាអុីរ៉ង់គឺជាប្រទេសដ៏គ្រោះថ្នាក់បំផុតនៅតំបន់មជ្ឈិមបូព៌ា។
ថ្នាក់ដឹកនាំមន្ទីរ ប៉ង់តាហ្គោន នៅ ខណៈនេះ ប្រកាន់ជំហរប្រុងប្រយ័ត្ននៅលើសេចក្តីសម្រេចចិត្តនានាដែលអាមេរិក អាចនឹងត្រូវជួយ អារ៉ាប៊ីសាអ៊ូឌីត។ ឧទាហរណ៍ដូចជាអាមេរិក អាចនឹងលើក ចេញវិញ ការហាមឃាត់លក់អាវុធទំនើបៗឲ្យដល់អារ៉ាប៊ីសាអ៊ូឌីត ការហាមលក់អាវុធដែលត្រូវបានសម្រេចនៅក្នុងជំនាន់រដ្ឋបាលលោក អូបាម៉ាកាលពីខែធ្នូមុន ដោយហេតុតែមានជនរងគ្រោះស៊ីវិលស្លាប់ជាច្រើន ពេកនៅក្នុងសង្គ្រាម ស៊ីវិ៨លនៅយេមែន៕ ម៉ែវ សាធី